jump to navigation

រង្វង់ ខែមករា 26, 2009

Posted by Fidele in គណិតវិទ្យា.
2 comments

The Circle

The following circle is made up of rings. One is not shaded. The radius of the large circle is 5, and the radius of each successive inner circle is 1, 2, 3, and 4. Which of the two shaded areas is larger?

 

រង្វង់​ខាង​ក្រោម​នេះ​កើត​ឡើង​ពី​កង​តូច​ៗ​មួយ​ចំនួន។ កង​មួយ​មាន​ពណ៌​ស (គ្មាន​ផាត់​ពណ៌​ខ្មៅ​) ។ កាំ​នៃ​រង្វង់​ធំ​ជាង​គេ​គឺ​ 5 ហើយ​កាំ​នៃ​រង្វង់​ខាង​ក្នុង​រៀង​​គ្នា​ពី​តូច​ទៅ​ធំ​គឺ 1, 2, 3 និង 4 ។ តើ​តំបន់​ពណ៌​ខ្មៅ​ណា​ធំ​ជាង​គេ?

the-ten-greatest-math-puzzles_page_150_image_0003

Advertisements

Connecting Dots! ខែមករា 26, 2009

Posted by Fidele in គណិតវិទ្យា.
1 comment so far

Finally, connect sixteen dots without lifting your pencil. What is the least number of straight lines required this time around?

ចូរ​ភ្ជាប់​ចំនុច​ទាំង​ដប់​ប្រាំ​មួយ​ខាង​ក្រោម​ដោយ​មិន​ដក​ខ្មៅ​ដៃ រឺ​ប៊ិច​របស់​អ្នក​ចេញ​ពី​ក្រដាស និង​ដោយ​ប្រើ​ចំនួន​បន្ទាត់​តិច​បំផុត។ តើ​ចំនួន​បន្ទាត់​អប្បបរមា​ដែល​អ្នក​ត្រូវ​ប្រើ​មាន​ប៉ុន្មាន?

the-ten-greatest-math-puzzles_page_034_image_0002

ចំណោទទន្សាយរបស់ហ្វីបូណាស៊ី ខែមករា 26, 2009

Posted by Fidele in គណិតវិទ្យា.
1 comment so far

Fibonacci’s Rabbit Puzzle

 

A certain man put a pair of rabbits, male and female, in a very large cage. How many pairs of rabbits will be produced in that cage in a year if every month each pair produces one and only one new pair, consisting again of a male and a female, which, from the second month of its existence on, also is productive? It is assumed that none of the rabbits die in that year.

 

ចំណោទទន្សាយ​​របស់​ហ្វីបូណាស៊ី៖

បុរស​ម្នាក់​បាន​ដាក់​ទន្សាយ​មួយ​គូ៖ មួយ​ញី​មួយ​ឈ្មោល នៅ​ក្នុង​ទ្រុង​ដ៏​ធំ​មួយ។ តើ​មាន​ទន្សាយ​ប៉ុន្មាន​គូ​ដែល​នឹង​កើត​នៅ​ក្នុង​ទ្រុង​នោះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ប្រសិន​បើ​ជា​រៀង​រាល់​ខែ គូ​នី​មួយៗ​បង្កើត​បាន​កូន​មួយ​គូទៀត​ (ត្រឹម​តែ​មួយ​គូ​គត់) មួយ​ញី​មួយ​ឈ្មោល ដែល​ចាប់​តាំង​ពី​ខែ​ទី​ពីរ​នៃ​ថ្ងៃចាប់​កំណើត​​របស់​ពួក​វា​មក កូន​មួយ​គូនោះ​​ក៏​កើត​កូន​មួយ​គូៗជា​បន្ត​បន្ទាប់​ទៀត​ដែរ។ សន្មត​ថា​គ្មាន​ទន្សាយ​ងាប់​ទេ​នៅ​ក្នុង​ឆ្នាំ​នោះ។