jump to navigation

លំហាត់​នព្វន្ត ខែ​មីនា 27, 2009

Posted by វិចិត្រ in គណិតវិទ្យា.
trackback

គណនា​តួ​លេខ​ខុស​ៗ​គ្នា A, B, C ដែល
\overline{11AB9} \times \overline{10C21} =\overline{123456789}

ស្នើ​ដោយ jupiter

មតិ»

1. kienforcefidele - ខែ​មីនា 28, 2009

ហ៊ើយ! បន្ទាប់​ពី​គិត​មួយ​ថ្ងៃ​មក រក​ចេញ​ហើយ។😈 មិន​ទាន់​ប្រាប់​ចម្លើយ​ទេ ចាំ​មើល​អ្នក​ឯ​ទៀត​រក​ចេញ​អត់។ សង្ឃឹម​ថា​លោក​គ្រូ​នឹង Post ដំណោះ​ស្រាយ​ ក្រែង​លោ​ងាយ​ស្រួល​ជាង​វិធី​វែង​របស់​ខ្ញុំ។:mrgreen:

2. វិចិត្រ - ខែ​មីនា 29, 2009

ខ្ញុំ​គិត​តាម​ប្រមាណ​វិធី​គុណ​ធម្មតា ឃើញ B=0 តែ​រក​មិន​ឃើញ​វិធី​សាមញ្ញ​សំរាប់​កំនត់​តួ​លេខ​ផ្សេង​ទៀត​ទេ។

3. វិចិត្រ - ខែ​មីនា 29, 2009

ទោះ​ជា​យ៉ាងណា​ខ្ញុំ​មិន​ដឹង​ថា​វិធី​របស់​ខ្ញុំ​វែង​រឺ​អត់​ទេ។ ក្រោយ​ពី​បាន​ B=0 យើង​ជំនួស​វា​ចូល​ក្នុង​សម្មតិកម្ម​ យើង​ទាញ​បាន
A=\frac{131356-11009C}{10021+100C}
ជំនួស​ C ម្តង​មួយ​ពី​មួយ​​ទៅ​៩ យើង​ទាញ​បាន​ចំលើយ​មាន​តែ C=8; A=4 មួយ​គត់។

4. kienforcefidele - ខែ​មីនា 29, 2009

ខ្ញុំ​ធ្វើ​ស្រដៀង​លោក​គ្រូ​ដែរ។ មុន​ដំបូង​ធ្វើ​ប្រមាណ​វិធី​គុណ​ទៅ ឃើញ​ B=0 បន្ទាប់​មក​យក​ទៅ​ជំនួស​ទៅ​ក្នុង​តម្លៃ​លេខ​ដើម ហើយ​ឧបមា​ A ពី​ 1 ដល់ 9 ជួស​ក្នុង​ប្រមាណ​វិធី​គុណ ឃើញ​ចម្លើយ​ A = 4; C = 8 ពិត។ មិន​ដឹង​ជា​មាន​វិធី​ណា​ស្រួល​ជាង​ហ្នឹង​ទេ?!😕

5. ពិសិដ្ឋ - ខែ​មេសា 1, 2009

មាន​វិធី​មួយ​ស្រួល​ជាង​នេះ! យើង​ឃើញថា 123456789 ចែក​ដាច់​នឹង​3 យើង​ឲ្យ​10C21 ចែក​ដាច់​នឹង​3 ដែរ​ទៅ​។ យើង​បាន C=2 ឬ C=5 ឬ C=8 ហើយ​មាន​ តែ C=8 ទេ ដែល​ចែក​ដាច់ ហើយ​ក៏​ឃើញ A=4 និង B=0 ។ នេះ​ជា​វិធី​មនុស្ស​ខ្ជិល😛

6. វិចិត្រ - ខែ​មេសា 1, 2009

ពិសិដ្ឋ : នៅ​សល់​ករណី 11AB9 ចែក​ដាច់​នឹង​៣ មួយទៀត។

7. ពិសិដ្ឋ - ខែ​មេសា 1, 2009

ខ្ញុំ​គិតថា មិន​បាច់​គិត 11AB9 ទេ ព្រោះ បើ 123456789 ចែក​ដាច់នឹង 10C21 នោះ​ផល​ចែក​​វា ជា​ចំនួនគត់ នាំ​ឲ្យ​យើង​អាច​រក​ A និង B បាន​។ អូ! រឿង​មួយ​ដែល​ខ្ញុំ​ និង​ហ្វីដែល ឆ្ងល់ ហើយ​មិន​ហ៊ាន​សួរ! តើ​លោកគ្រូ​​កំពុង​រស់​នៅ​ប្រទេស​បារាំង​មែន​ទេ?

8. វិចិត្រ - ខែ​មេសា 1, 2009

ពិសិដ្ឋ​ពិនិត្យ​មើល​ករណី​ផ្សេង​ទៀត : 3×3 =9; 1×9=9; 9×1=9។ តាម​របៀប​ពិសិដ្ឋ​ ពិសិដ្ឋ​អាច​រក​បាន​តែ​ករណី 3×3 =9; 1×9=9 ប៉ុណ្ណោះ នៅ​ខ្វះ 9×1=9 មួយ​ទៀត។

ឥលូវ​ខ្ញុំ​រៀន​ត នៅ​បារាំង​មែន។ កូន​សិស្ស​ដែរ​តើ😀 ។

9. psvjupiter - ខែ​មេសា 1, 2009

ពិតជាមានការដូរយោបល់គ្នាបានល្អមែនសូមសរសើរ។​😀

តាមពិតខ្ញុំស្កាល់បងវិចិត្រព្រោះគាត់មកពីខេត្តក្រចេះដូចខ្ញុំដែរ ហើយមកពីគ្រួសារ ល្បីល្បាញខាងគណិត, តែឃើញអ្នករាល់គ្នាហៅគាត់លោកគ្រូខ្ញុំហៅតាមដែរ😀 ។​ តើលោកគ្រូស្គាល់ខ្ញុំរឺទេ?

10. វិចិត្រ - ខែ​មេសា 1, 2009

ខ្ញុំ​ដឹង​ថា jupiter ជា​ឡង​ឌី។ ជាប់​សាច់​ពាតិ ​ជា​មួយ​បង សង់​តែល ត្រូវ​ជា​បង​ប្អូន ជា​មួយ​មិត្រ​ខ្ញុំ​ម្នាក់​ឈ្មោះ​សុភ័ក្ត្រ ដែល​ជា​កូន​របស់​អ៊ំ​ស៊ៀង ម៉ុង ធ្វើ​ការ(គណនេយ្យ)​នៅ​គមនាគមន៍​ក្រចេះ។

ខ្ញុំ​ប្រហែល​ជា​មិន​ដែល​ជួប​មុខ​ឡង​ឌីទេ។ សង្ស័យ​ឡង​ឌី​នៅ​តូច​ ពេល​ខ្ញុំ​នៅ​ក្រចេះ។

11. psvjupiter - ខែ​មេសា 1, 2009

ត្រឺមត្រូវឥតខ្ចោះ😀 ពេលនោះខ្ញុំនៅតូចណាស់​​។

12. kienforcefidele - ខែ​មេសា 2, 2009

ពិសិដ្ឋ​រក​អញ្ចឹង​ដូច​ជា​មិន​ទាន់​ត្រឹម​ត្រូវ​ទេ។ ទោះ​បី​ជា​ផល​គុណ​ចែក​ដាច់​នឹង​ 3 ក៏​ដោយ ក៏​មិន​ប្រាកដ​ថា​តួ​គុណ​នី​មួយៗ​ចែក​ដាច់​នឹង 3 ដែរ។ ឧទាហរណ៍៖ 23 x 3 = 69 ឃើញ​ថា 69 ចែក​ដាច់​នឹង 3 តែ 23 ចែក​មិន​ដាច់​នឹង 3 នោះ​ទេ។ គ្រាន់​តែ​ផ្ដល់​យោបល់​ប៉ុណ្ណោះ😀

13. សុភា - ខែ​មេសា 2, 2009

កាល​ពី​ឃើញ​លំ​ហាត់​ណឹង​ដំ​បូង ខ្ញុំ​នឹក​ឃើញ​វិធី​ងាយ​មួយ ជា​វិធី​ក្មេង។​​ និយាយ​អោយ​ត្រង់​ទៅ ខ្ញុំ​អាន​វិធី​ខាង​លើ​ណឹង មិនយល់​ទេ។ ប៉ុន្តែ​វិធី​ខ្ញុំ​ដោះ​ស្រាយ​ណឹង មិន​ចេញ​ ទេ​ពីមុន ទាល់​តែ​លួច​វិធី​ជំនួស​លេខដែល​អ្នក​ទាំង​អស់​គ្នានិយាយ​លើ​ទើប​ចេញ ព្រោះ​ពី​មុន​ខ្ញុំ​គិត​តែ​ធ្វើ​មេច​អោយ​គណនា​ចេញ មិន​គិត​ថា​នឹង​ជំនួសទេ។

១) គុណលេខ 11AB9 * 10C21 => រាយចេញ​ជាលេខគុណ​ធម្មតា​តាមប្រមាណវិធីគុណមក

2) ដោយ B + 8 = 8 ហើយ (0<=BB=0

3) A + (2*B + 1) +9C = 7, ដោយ B=0 => A +1 + 9C = 7
==> A+9C=6 (i)

4) 1 + 2A + n = 6/16/26/…./96 (ii) ដោយ (n ជាត្រាទុក អាស្រ័យតំលៃ 9C ក្នុង (i) )

អង្គុញ​ជំនួស​លេង​ម៉ា​ហត់​ទៅ ឃើញ ហើយ​ A=4, C=8, B=0​(ក្នុង​១ រក​ឃើញ​ហើយ)

14. kienforcefidele - ខែ​មេសា 2, 2009

បង​សុភា​ធ្វើ​ដូច​ខ្ញុំ​ដែរ។🙂

15. vuthy - ខែ​កុម្ភៈ 28, 2011

ខ្ញំុតិតថាវីធីនេះខ្លីុ​តែហេតុអីបានជាយើងហ៊ានឲ្យB=0៕


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: