jump to navigation

ត្រឡប់​កាក់ ខែ​ឧសភា 2, 2009

Posted by Fidele in គណិតវិទ្យា, ល្បែង.
trackback

ដោយ​គ្មាន​ការងារ​ធ្វើ បុរស​ម្នាក់​យក​កាក់​ ១០០ មក​តំរៀប​គ្នា​មួយ​ជួរ​លើ​តុ​មួយ ដែល​កាក់​នី​មួយៗ​សុទ្ធ​តែ​ខាងខ្នង។ បន្ទាប់​មក​គាត់​ត្រឡប់​កាក់​ទាំង​អស់។ បន្ទាប់​មក​ គាត់​ត្រឡប់​កាក់​ទី​ពីរ​ទាំង​អស់ រួច​ហើយ​គាត់​ត្រឡប់​កាក់​ទី​បី​ទាំង​អស់។ គាត់​ធ្វើ​របៀប​នេះ​រហូត ហើយ​ចុង​ក្រោយ​គាត់​ត្រឡប់​កាក់​ទី១០០​ទាំង​អស់។ តើ​មាន​ចំនួន​កាក់​ប៉ុន្មាន​ដែល​បែរ​មុខ​មក​ខាង​ក្បាល?

Turning Over Pennies

With nothing better to do, Fred decides to lay out 100 pennies, all tails up, in a single row on his kitchen table.

Then he turns over every penny. Then he turns over every second penny. Then he turns over every third penny. And so on. About an hour later, he turns over every 99th penny, and then every 100th penny.

How many pennies are now showing heads?

មតិ»

1. Vatey - ខែ​ឧសភា 2, 2009

មានកាក់​ចំនួន96ដែល​បែរ​មុខ​មក​ខាងក្បាល.
Is it right?

kienforcefidele - ខែ​ឧសភា 2, 2009

មិន​ទាន់​ត្រឹម​ត្រូវ​ទេ។ សាក​ល្បង​ម្ដង​ទៀត​មើល🙂

2. jupiter - ខែ​ឧសភា 2, 2009

កាក់ទី៣ទាំងអស់មានន័យដូចម្តេច?
រាល់កាក់ដែលលេខរៀងចែកដាច់៣​ រឹ រាល់កាក់លេខរៀងធំជាង៣ រឹផ្សេង?

kienforcefidele - ខែ​ឧសភា 2, 2009

ខ្ញុំ​ចង់​មាន​ន័យ​ថា​មុន​ដំបូង​គាត់​ត្រឡប់​កាក់​ដែល​គាត់​តម្រៀប​នោះ​មក​ខាង​ក្បាល​ទាំង​អស់។ បន្ទាប់​មក​ទៀត គាត់​ចាប់​ផ្ដើម​ត្រឡប់​កាក់​ទី​ពីរ​​ទាំង​អស់​ គឺ​មាន​ន័យ​ថា គ្រប់​កាក់​ទី ២ (រាប់​) រហូត​ទាល់​តែ​ធ្វើ​លែង​បាន បន្ទាប់​មក​ទៀត​ទើប​គាត់​ត្រឡប់​កាក់​ទី ៣ ទាំង​អស់ ហូរហែរ​មក។

យល់​ទេ?😀

ពិសិដ្ឋ - ខែ​ឧសភា 3, 2009

ប្រធាន​មិន​សូវ​ច្បាស់ទេ។ ខ្ញុំក៏​មិន​សូវ​យល់​ដែរ​។

kienforcefidele - ខែ​ឧសភា 3, 2009

មើល អង់គ្លេស​ហើយ​នៅ​មិន​យល់​ទៀត! អូខេ នេះ​គឺ​ជា​ការ​ពន្យល់​ចុង​ក្រោយ បើ​មិន​យល់​ទៀត​មាន​តែ​ប្រើ​ធម៌ក្ដៅ​ហើយ។ ឧទាហរណ៍​កាក់​១០០ យើង​ដាក់​លេខ​រៀង​កាក់​នោះ​ពី ១ ដល់ ១០០។ ដូច្នេះ​ដំបូង​គាត់​ត្រឡប់​កាក់​ទាំង់​អស់ គឺ​កាក់​ពី​១​ដល់​១០០ គាត់​ត្រឡប់​មក​ខាង​ក្បាល​ទាំង​អស់។ បន្ទាប់​មក​ទៀត គាត់​ត្រឡប់​គ្រប់​កាក់​ទី​២​ទាំង​អស់ ដូច្នេះ​កាក់​ដែល​គាត់​ត្រូវ​ត្រឡប់​គឺ​កាក់​ ទី២ ទី៤ ទី៦ ទី៨…រហូត​ដល់​ទី ១០០។ លើក​ទី​បី គាត់​ត្រឡប់​កាក់​ទី៣​ទាំង​អស់​គឺ​ត្រឡប់​កាក់ ទី៣ ទី៦ ទី៩ ទី១២…រហូត​ដល់​ទី ៩៩។ យល់​ទេ?

ពិសិដ្ឋ - ខែ​ឧសភា 3, 2009

Understandable!

សុភា - ខែ​ឧសភា 3, 2009

យី​ហ្វីដែល គួតែ​ថា​ត្រឡប់កាក់​ដែលលេខរៀង​​ចែក​ដាច់​នឹង​ ១ ទាំង​អស់។ រូច​ត្រលប់​កាក់​ដែ​ល​ចែក​ដាច់​នឹង ២ ទាំង​អស់ so on😀 ។ ចាំ​គិត​មើល​សិន

3. limsrengsethavatey - ខែ​ឧសភា 2, 2009

I don’t understand te! Can you give me more explanation please?

kienforcefidele - ខែ​ឧសភា 2, 2009

O.K. Maybe I can’t explain it clearly in Khmer, so just look at the English one. I’m so dump at explaining exercise, sorry.

4. សុភា - ខែ​ឧសភា 3, 2009

សុំឆ្លើយ
បញ្ជាក់ (ខ្លាចយល់​ប្រធាន​អត់​ច្បាស់) កាក់​តំ​បូង​តំរៀប​នៅ​ខាង​ខ្នង​ទាំង​អស់

ចំលើយ កាក់​ដែល​បែរបុខ​មក​ខាង​ពោះ (មុខ រឺ ក្បាល) មាន ១០ ព្រោះ​មាន​តែ​កាក់​ដប់ទេ ដែល​ត្រលប់​ចំនូន​ N ដង ដែល​ N ជា​ចំ​នួន​សេស។ បើ​ត្រូវ​ចាំ​ផ្ញើរ​ដំ​ណោះ​ស្រាយ​អោយ😀

វិចិត្រ - ខែ​ឧសភា 4, 2009

ខ្ញុំ​រក​ឃើញ​10​ដែរ។

សុភា - ខែ​ឧសភា 5, 2009

មាន​សង្ឈឹម​ហើយ​ខ្ញុំ😀

kienforcefidele - ខែ​ឧសភា 5, 2009

អញ្ចឹង​ត្រូវ​ហើយ។:mrgreen:

សុភា - ខែ​ឧសភា 5, 2009

ខ្ញុំ​មិន​ដឹង​ថា លោកគ្រូ​វិចិត្រ​នឹង ហ្វី​ដែល​ដោះ​ស្រាយ​យ៉ាង​មេច​ទេ។ តែវិធី​ខ្ញុំ​ដូចជា​ពីបាក​និង​ចំណាយ​ពេល​បន្តិច​។ ដូច្នេះ​ខ្ញុំ​សរសេរ​កូន កម្មវិធី​មួយ​ក្នុង​ Matlab ទៅ ខ្ជឹល​អង្គុយ​រាប់😛

5. វិចិត្រ - ខែ​ឧសភា 5, 2009

ខ្ញុំ​គិត​ៗ​ទៅ​វា​ស្មើ​ចំនួន​នៃ​ចំនួន​គត់​គត់​<=100 ដែល​មាន​ចំនួន​តួ​ចែកខុស​​ពី១ ជា​ចំនួន​គូ (ឧ. 4=2×2 តួ​ចែក​របស់​៤​មាន ២ និង ៤ ដូច្នេះ​៤មាន​តួ​ចែក​ចំនួន​២)។
ចំនួន​ដែល​មាន​ចំនួន​តួ​ចែក​ជា​ចំនួន​គូ ខ្ញុំ​គិត​ថា​មាន​តែ​ចំនួន​ការេ​ទេ (តែ​មិន​ដឹង​បក​ស្រាយ​យ៉ាង​ម៉េច)។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: