jump to navigation

អំនួត​របស់ e^x ខែមិថុនា 15, 2009

Posted by វិចិត្រ in Uncategorized.
trackback

ថ្ងៃ​មួយ​អនុគមន៍ e^x ដើរ​តាម​ផ្លូវ​ប្រកប​ដោយ​អំនួត។ វា​មាន​អំនួត​ត្រង់​ថា​ទោះ​បី​គេ​ដេរី​វេ​វា​យ៉ាង​ម៉េច​ក៏​វា​នៅ​តែ​ដដែល។​ ដេរីវេ​ខ្លូន​វា​ស្មើ​ខ្លួន​វា អាំង​តេក្រាល​ខ្លូន​វា​ នៅ​តែ​ជា​ខ្លួន​វា​ដដែល។ ខ្លួន​វា​រីក​ធំ​ក៏​លឿន រួម​តូច​ក៏​លឿន។

\left(e^x\right)'=e^x, \int e^x dx = e^x +C

វា​ដើរ​បុក​គ្នា​ជា​មួយ​អនុគមន៍​ថេរ មាន​តំលៃ​ស្មើ 3 ។ លោក​ថេរលេខ​ 3 កំពុង​តែ​ភ័យ​ស្លន់​ស្លោ​ជា​ខ្លាំង។
លោក e^x ក៏​សួរ “មើល៍ អា​ភ្នែក​បី ហ្អែងខ្លាច​អី បាន​ជា​ភ័យ​ស្លន់​ស្លោ​ម៉េះហ្អា?!”
លោក​ 3 ក៏​តប​ថា “អា​ប្រមាណ​វិធី​ដេរីវេ​វា​តាម​រក​ខ្ញុំ។ អោយ​តែ​វាធ្វើ​ប្រមាណ​វិធី​លើ​ខ្ញុំ ខ្ញុំ​នឹង​ក្ស័យ​មិន​ខាន”។
លោក e^x ក៏​តប​ទៅ​វិញ​ថា “ខ្លាច​អី​ខ្មោច​អា​ដេរីវេ មើល៍ចាំ​អញ​ទៅ​ជួប​វា អោយ​វា​ដេរី​វេ​អញ​ម៉ា​សេរី”។

e^x ពោរ​ពេញ​ដោយ​អំនួត ដើរ​ទៅ​មុខ​ក៏​ជួប​នឹង​លោក​ប្រមាណ​វិធី​ដេរីវេ។

e^x និយាយ​ថា “អញ​ជា​ e^x “។

លោក​ប្រមាណ​វិធី​ដេរីវេ​ក៏​តប​ថា “ខ្ញុំ​​ជាប្រមាណ​វិធី \frac{d}{dy}“​😀

មតិ»

1. ពិសិដ្ឋ - ខែមិថុនា 18, 2009

លោក​គ្រូ​ពិត​ជា​ប្រសប់​ស្វែង​រក​រឿង​កំប្លែង​គណិតវិទ្យា​មែន!😀

2. Yaya Rithya - ខែកក្កដា 10, 2009

wat it mean? i don understand te…
can explain me ban te
good luck
best regard

3. Fidele - ខែកក្កដា 16, 2009

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: