jump to navigation

លំហាត់សិស្ស​ពូកែគណិតវិទ្យា​ថ្នាក់​ទី១២​វិទ្យាល័យ​ឫស្សីកែវ​ ឆ្នាំ ២០០៩-២០១០ ខែមករា 31, 2010

Posted by ពិសិដ្ឋ in គណិតវិទ្យា.
6 comments
View this document on Scribd
Advertisements

កំណែទម្រង់ក្រុម ខែមករា 26, 2010

Posted by តារារស្មី in Uncategorized.
15 comments

ជំនាន់គណិតវិទ្យានៃកម្ពុជាគឺជាក្រុមមួយបង្កើតត្រូវបានបង្កើតឡើងនៅខែតុលាឆ្នាំ ២០០៨ដោយការប្រមូលផ្តុំអតីតសិស្សឆ្នើមដែលមានស្នាដៃជាពិសេសលើមុខវិជ្ជា គណិតវិទ្យាក្នុងកម្រិតមធ្យមសិក្សា និងការជ្រើសរើសនិងសិស្សានុសិស្សជំនាន់ ក្រោយៗដែលមានឆន្ទៈក្នុងការសិក្សាក៏ដូចជាចូលរួមអភិវិឌ្ឍសង្គមនាពេលអនាគត។ ការបង្កើតក្រុមនេះមានគោលបំណងចំបងចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា​ តាមរយៈការខិតខំទំនុកបំរុងសិស្សានុសិស្សទាំងអស់ដោយការផ្តល់ជាយុទ្ធសាស្រ្តក្នុងការសិក្សា ឯកសារ និងការបង្ហាត់បង្ហាញផ្សេងៗ ដោយឈរលើមូលដ្ឋានអ្នកចេះច្រើន ណែនាំអ្នកចេះតិច មានន័យថាសមាជិកទាំងអស់មានសិទ្ធិស្មើគ្នាក្នុងការណែនាំអ្នកនាំ អ្នកដទៃទៅតាមអ្វីដែលខ្លួនចេះ។ ឆ្លងតាមកិច្ចដំណើរការអស់រយៈពេលជាងមួយឆ្នាំ ឈរលើគោលការណ៍ជំហានទី១របស់ក្រុម គឺការចែករំលែកចំណេះដឹងតាមប្រព័ន្ធ Internet។ ដោយនេះជាបទពិសោធលើកទី១សម្រាប់ក្រុម ក៏ដូចជាការសាកល្បង យើងខ្ញុំទទួលស្គាល់ថាដំណើរការហាក់ដូចជាមានភាពរអាក់រអួលច្រើនដោយសារការមមាញឹករបស់សមាជិកទាំងអស់ តែទោះជាយ៉ាងណាក៏ដោយ យើងខ្ញុំក៏សូមថ្លែង អំណរគុណដល់សមាជិកទាំងអស់និងអ្នកចូលរួមដទៃទៀតដែលបានខិតខំរួមចំនែកក្នុងការអនុវឌ្ឍគម្រោង។ ជាការពិតណាស់ ក្រុមយើងមិនមែនមានតែជំហានទី១នោះទេ តែយើងនឹងបន្តអភិវិឌ្ឍលើគម្រោងផ្សេងទៀតនាពេលខាងមុខ។
ដោយយល់ឃើញថាចំនួនគណៈកម្មាធិការអចិន្ត្រៃយ៍នៅមានកម្រិតដែលជាមូលហេតុដ៏ចំបងមួយក្នុងការបង្អាក់ដំណើរការរបស់ក្រុម ដូច្នេះខ្ញុំបាទក៏ដូចជាសមាជិកមួយ ចំនួនទៀតបានពិភាក្សាហើយសម្រេចធ្វើកំណែទម្រង់គោលការណ៍មួយចំនួនរបស់ ក្រុមដើម្បីពង្រឹងនិងអភិវឌ្ឍក្រុមនេះអោយកាន់តែប្រសើរ តែជាមួយគ្នានេះដែរ យើងខ្ញុំក៏ត្រូវការការចូលរួមពីអ្នកទាំងអស់គ្នា ( ជាពិសេសអ្នកដែលគិតថាខ្លួនអាចចូល រួមគ្រប់គ្រងក្រុមនេះក្នុងជំហានទី២ រឺមានចំណេះដឹងសមរម្យលើមុខវិជ្ជាផ្សេងៗ ដូចជាគណិតវិទ្យា កុំព្យូទ័រ Webpage Design អក្សរសាស្រ្ត ជាដើម ) ដែលចាប់ អារម្មណ៍នឹងក្រុមនេះ និង មានឆន្ទៈស្ម័គ្រចិត្តចូលរួមក្នុងការបន្តចូលរួមក្នុង គោលការណ៍ជំហានទី២បន្តទៀត។ ហេតុដូច្នេះហើយ យើងគ្រោងនឹងបង្កើតឲមានការ ជួបជុំមួយនៅថ្ងៃអាទិត្យ ទី​ ០៧ ខែកុម្ភៈ ឆ្នាំ ២០១០ វេលាម៉ោង 2pm​ ដល់ 4:30pm នៅផ្ទះលេខ 09 ផ្លូវលេខ205 (ការិយាល័យARP និងS-coolពីមុន) សង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន (ទល់មុខ ភោជនីយដ្ឋានខ្មែរថៃ អូឡាំពិក)។

កម្មវត្ថុនៃការជួបជុំខាងមុខនឹងផ្តោតលើចំនុចចំបងៗមួយចំនួនដូចជា ៖
o ទស្សនវិស័យរបស់ក្រុមរយៈពេលវែង
o គោលការណ៍របស់ក្រុមសម្រាប់ឆ្នាំទី២ ( មិនា ២០១០ ដល់ មិនា ២០១១ )
o កំណែទម្រង់សមាជិកភាព
o ការៀបចំលើគម្រោងជួបជុំប្រចាំ និង សកម្មភាព
o ការជ្រើសរើសសមាជិកអចិន្ត្រៃយ៍ក្នុងស្រុក
o រចនាសម្ព័ន្ធរបស់ក្រុម និង ទំនួលខុសត្រូវរបស់តួនាទីនីមួយៗ
និងចំនុចមួយចំនួនទៀត…

ប្រសិនបើ សមាជិកក៏ដូចជាមិត្តណាមានបំណងចង់ចូលរួមក្នុងការប្រជុំដូចរៀបរាប់ខាងលើ សូមមេត្តាផ្តល់ដំណឹងដល់យើងខ្ញុំជាមុន(ប្រជុំអនុញាតិតែអ្នកដែលបានផ្តល់ពត៌មានជូនមុនប៉ុណ្ណោះ) ដោយប្រាប់ពីឈ្មោះពេញ លេខទូរស័ព្ទ Email មុខរបរ ជំនាញរឺមុខវិជ្ជាដែលអ្នកអាចរួមចំនែកជួយជាមួយក្រុម ម៉ោងដែលអ្នក គិតថាអាចចូលរួមបាន ហើយផ្ញើរទៅកាន់ ៖
Email: group_cmg@yahoo.com រឺ darareaksmeys@yahoo.com រឺក៏ផ្ញើសារទៅកាន់ទូរស័ព្ទលេខ 012 77 44 09

ដោយឡែកចំពោះសមាជិកនៅក្រៅស្រុក​ដែលមានចំណាប់អារម្មណ៍ ក៏អាចផ្ញើរ Email ដូចខាងលើ យើងខ្ញុំនឹងរៀបចំ Report ក៏ដូចជាពត៌មានផ្សេងៗតាមក្រោយ។

សូមអរគុណទុកជាមុនចំពោះការចូលរួមចំនែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។

សាំង​ តារារស្មី
ប្រធានក្រុម ជំនាន់គណិតវិទ្យានៃកម្ពុជា