jump to navigation

ការជ្រើសរើសសមាជិកថ្មី និង រក្សាសមាជិកភាពចាស់! ខែ​កុម្ភៈ 15, 2010

Posted by តារារស្មី in Uncategorized.
13 comments

ដោយយើងសង្កេតឃើញថាដំណើរការរបស់ក្រុមកន្លងមកមិនទាន់មានភាពរលូននៅឡើយ ក្រុមយើងក៏បានកំណត់គម្រោងថ្មីផ្សេងៗទៀតសម្រាប់ការអនុវត្តន៍នៅជំហានទី២ ( មិនា ២០១០​ ដល់ មិនា ២០១១ )។ ហេតុដូច្នេះហើយយើងសម្រេចជ្រើសរើសសមាជិកថ្មីបន្ថែមទៀតដើម្បីចូលរួមចំនែកជាមួយក្រុមក្នុងការអនុវត្តគម្រោងបន្តបន្ទាប់ទៀត។ ដោយឡែកយើងនឹងដកសមាជិកភាពរបស់សមាជិកចាស់មួយចំនួន ដូច្នេះប្រសិនបើសមាជិកដែលមានបំណងចង់បន្តសមាជិកភាព សូមមេត្តាផ្តល់ពត៌មានឲយើងខ្ញុំ។ មិត្តភក្តិទាំងឡាយណាដែលចង់ចូលរួមជាសមាជិក និងសមាជិកដែលចង់បន្តសមាជិកភាពសូមបំពេញ បែបបទនេះ។ ក្នុងនោះមានសមាជិកមានបីប្រភេទដែលមានលក្ខខណ្ឌដូចតទៅ៖

    សមាជិកសកម្ម

    • យ់ាងហោចជានិស្សិតឆ្នាំទី១ ( លើកលែងសមាជិកដែលកាន់ខាងកុំព្យូទ័រ )
    • មានចំណេះខ្ពស់យ៉ាងតិចមួយក្នុងចំណោម គណិតវិទ្យា រូបវិទ្យា អក្សរសាស្រ្តខ្មែរ អង់គ្លេស និង កុំព្យូទ័រ(webpage design)
    • មានប្រវត្តិរូបល្អក្នុងការសិក្សា(អតីតសិស្សពូកែទូទាំងប្រទេសត្រូវបានលើកទឹកចិត្ត)
    • មានឆន្ទៈក្នុងការចូលរួមការងារក្រុម​ និងអប់រំអ្នកដទៃ
    • មានសីលធម៌ល្អ និង ចេះយោគយល់គ្នា

    សមាជិកជំនាញ

    • យ់ាងហោចជាជាសិស្សថ្នាក់ទី១១
    • មានចំណេះល្អយ៉ាងតិចមួយក្នុងចំណោម គណិតវិទ្យា រូបវិទ្យា អក្សរសាស្រ្តខ្មែរ អង់គ្លេស និង កុំព្យូទ័រ
    • មានប្រវត្តិរូបល្អក្នុងការសិក្សា
    • មានឆន្ទៈក្នុងការចូលរួមការងារក្រុម​ អប់រំអ្នកដទៃ​ និងរៀនសូត្របន្ថែម
    • មានសីលធម៌ល្អ និង ចេះយោគយល់គ្នា

    សមាជិកបណ្តុះបណ្តាល

    • មានឆន្ទៈក្នុងការចូលរួមការងារក្រុម​ និងខិតខំសិក្សា
    • មានសីលធម៌ល្អ និង ចេះយោគយល់គ្នា
    • ចង់ក្លាយជាសិស្សពូកែ និង ចូលរួមអភិវឌ្ឍសង្គម

ប្រសិនបើមិត្តទាំងឡាយណាមានចំណាប់អារម្មណ៍ សូមមេត្តារួសរាន់បំពេញនិងដាក់ពាក្យនៅផ្ទះលេខ០៩ ផ្លូវ២០៥​ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ក្រុងភ្នំពេញ រឺផ្ញើ Email មកកាន់ group_cmg@yahoo.com រឺ darareaksmeys@yahoo.com។ សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ +855 12 77 44 09
ផុតកំណត់ទទូលពាក្យ ៖ ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០១០
បញ្ជាក់ ៖ សូមមេត្តារួសរាន់ ព្រោះការដាក់ពាក្យពុំមានបង់ប្រាក់ទេ តែនាពេលឆាប់ៗខាងមុន យើងនឹងកំណត់តម្លៃសមាជិកភាព!!!

Advertisements

ការប្រជុំនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះ! ខែ​កុម្ភៈ 5, 2010

Posted by តារារស្មី in Uncategorized.
1 comment so far

សូមមេត្តារួសរាន់ផ្ញើរឈ្មោះមកកាន់ Email របស់ក្រុម ប្រសិនបើអ្នកបំណងចូលរួមការ ប្រជុំកំណែទម្រង់ក្រុមនាថ្ងៃអាទិត្យនេះ ព្រោះកន្លែងមានកំណត់។

សូមអរគុណ!