jump to navigation

ការជ្រើសរើសសមាជិកថ្មី និង រក្សាសមាជិកភាពចាស់! ខែ​កុម្ភៈ 15, 2010

Posted by តារារស្មី in Uncategorized.
trackback

ដោយយើងសង្កេតឃើញថាដំណើរការរបស់ក្រុមកន្លងមកមិនទាន់មានភាពរលូននៅឡើយ ក្រុមយើងក៏បានកំណត់គម្រោងថ្មីផ្សេងៗទៀតសម្រាប់ការអនុវត្តន៍នៅជំហានទី២ ( មិនា ២០១០​ ដល់ មិនា ២០១១ )។ ហេតុដូច្នេះហើយយើងសម្រេចជ្រើសរើសសមាជិកថ្មីបន្ថែមទៀតដើម្បីចូលរួមចំនែកជាមួយក្រុមក្នុងការអនុវត្តគម្រោងបន្តបន្ទាប់ទៀត។ ដោយឡែកយើងនឹងដកសមាជិកភាពរបស់សមាជិកចាស់មួយចំនួន ដូច្នេះប្រសិនបើសមាជិកដែលមានបំណងចង់បន្តសមាជិកភាព សូមមេត្តាផ្តល់ពត៌មានឲយើងខ្ញុំ។ មិត្តភក្តិទាំងឡាយណាដែលចង់ចូលរួមជាសមាជិក និងសមាជិកដែលចង់បន្តសមាជិកភាពសូមបំពេញ បែបបទនេះ។ ក្នុងនោះមានសមាជិកមានបីប្រភេទដែលមានលក្ខខណ្ឌដូចតទៅ៖

    សមាជិកសកម្ម

    • យ់ាងហោចជានិស្សិតឆ្នាំទី១ ( លើកលែងសមាជិកដែលកាន់ខាងកុំព្យូទ័រ )
    • មានចំណេះខ្ពស់យ៉ាងតិចមួយក្នុងចំណោម គណិតវិទ្យា រូបវិទ្យា អក្សរសាស្រ្តខ្មែរ អង់គ្លេស និង កុំព្យូទ័រ(webpage design)
    • មានប្រវត្តិរូបល្អក្នុងការសិក្សា(អតីតសិស្សពូកែទូទាំងប្រទេសត្រូវបានលើកទឹកចិត្ត)
    • មានឆន្ទៈក្នុងការចូលរួមការងារក្រុម​ និងអប់រំអ្នកដទៃ
    • មានសីលធម៌ល្អ និង ចេះយោគយល់គ្នា

    សមាជិកជំនាញ

    • យ់ាងហោចជាជាសិស្សថ្នាក់ទី១១
    • មានចំណេះល្អយ៉ាងតិចមួយក្នុងចំណោម គណិតវិទ្យា រូបវិទ្យា អក្សរសាស្រ្តខ្មែរ អង់គ្លេស និង កុំព្យូទ័រ
    • មានប្រវត្តិរូបល្អក្នុងការសិក្សា
    • មានឆន្ទៈក្នុងការចូលរួមការងារក្រុម​ អប់រំអ្នកដទៃ​ និងរៀនសូត្របន្ថែម
    • មានសីលធម៌ល្អ និង ចេះយោគយល់គ្នា

    សមាជិកបណ្តុះបណ្តាល

    • មានឆន្ទៈក្នុងការចូលរួមការងារក្រុម​ និងខិតខំសិក្សា
    • មានសីលធម៌ល្អ និង ចេះយោគយល់គ្នា
    • ចង់ក្លាយជាសិស្សពូកែ និង ចូលរួមអភិវឌ្ឍសង្គម

ប្រសិនបើមិត្តទាំងឡាយណាមានចំណាប់អារម្មណ៍ សូមមេត្តារួសរាន់បំពេញនិងដាក់ពាក្យនៅផ្ទះលេខ០៩ ផ្លូវ២០៥​ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ក្រុងភ្នំពេញ រឺផ្ញើ Email មកកាន់ group_cmg@yahoo.com រឺ darareaksmeys@yahoo.com។ សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ +855 12 77 44 09
ផុតកំណត់ទទូលពាក្យ ៖ ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០១០
បញ្ជាក់ ៖ សូមមេត្តារួសរាន់ ព្រោះការដាក់ពាក្យពុំមានបង់ប្រាក់ទេ តែនាពេលឆាប់ៗខាងមុន យើងនឹងកំណត់តម្លៃសមាជិកភាព!!!

មតិ»

1. phuylai - ខែ​កុម្ភៈ 16, 2010

បងស្មីអើយ ខ្ញុំមិនដឹងគួរតែដាក់ទៀតក៏អត់ទេ!! ព្រោះអត់មានអីពិសេសនឹងគេសោះ!!

2. kheavan - ខែ​កុម្ភៈ 27, 2010

សូមទោសបង តើអ្នកដែលមិននៅក្នុងស្រុកអាចដាក់ពាក្យបានដែរឬទេ??
ខ្ញុំចង់ចូលរួមដែរតែខ្ញុំមិនអាចទៅដាក់ពាក្យត្រង់កន្លែងដែលបានកំនត់ ហេតុ
នេះតើខ្ញុំគួរតែធ្វើយ៉ាងណា ???
បើបងមានចំលើយតបសួមផ្ញើរចំលើយមកកាន់
http://www.van_khea@yahoo.com
អរគុណច្រើន!

3. តារារស្មី - ខែ​កុម្ភៈ 27, 2010

Phuylai : គួរតែសាកល្បងដាក់ទៅ!
Kheavan​ : អាច​ តែត្រូវបញ្ជាក់ថាចង់ដាក់ពាក្យជាសមាជិកក្រៅស្រុក! អាចសាកល្បងសួរតាមទីនេះក៏បាន រឺទាក់ទងមកកាន់ Email ឬ ទូរស័ព្ទដូចខាងលើ។

4. Lyda - ខែ​មីនា 2, 2010

Hello. I am Chea Lyda, a senior-undergraduate student at the Department of Media and Communication, Royal University of Phnom Penh. I am now conducting a research study on Cambodian bloggers, either residing in Cambodia or abroad, their experiences and behaviors in using blog.

Below is the link of an online questionnaire, please kindly fill in the survey which takes around 3 minutes. I would deeply appreciate your honest response. Please be confirmed that the information you give will be kept confidential and anonymous and will be used for academic purpose ONLY.
Here is the link: http://www.surveymonkey.com/s/cambodianbloggersandexperiences

Should you have any doubt, please feel free to ask me either through 012 381 571, or via lyda_tva@yahoo.com
Faithfully yours,

5. kheavan - ខែ​មីនា 2, 2010

សូរស្ដីបង​តើខ្ញុំត្រូវបំពេញបែបបទយ៉ាងម៉េចខ្លះទៅ ???

6. តារារស្មី - ខែ​មីនា 3, 2010

ចុះប្អូនមានចម្ងល់កន្លែងណាដែរ?

phuylai - ខែ​មីនា 4, 2010

ប្អូនអី តាប៉ិឃានឹងពួកជំនាន់អង្គរទេ!!!

kheavan - ខែ​មីនា 4, 2010

ម៉េចក៏ដឹងថាខ្ញុំជាមនុស្សសម័យអង្គរ???

7. kheavan - ខែ​មីនា 4, 2010

ចង់បានន័យថា ខ្ញុំចង់ចុះឈ្មោះជាសមាជិកម្នាក់ដែរ ហើយខ្ញុំត្រូវធ្វើយ៉ាងម៉េច
ដើម្បីចុះឈ្មោះបាន?? សូមបងជួយចុះឈ្មោះអោយខ្ញុំជាសមាជិកម្នាក់ផង។
ហើយខ្ញុំឆ្ងល់ទៀតថា ឧបមាថានៅពេលខ្ញុំក្លាយជាសមាជិកម្នាក់តើខ្ញុំអាចធ្វើ
អ្វីខ្លះនៅលើប្លកនេះ???
ខ្ញុំអរគុណច្រើន

8. តារារស្មី - ខែ​មីនា 4, 2010

ដោនឡូត(ត្រង់អក្សរ នេះ) ហើយបំពេញពត៌មានទាំងអស់រួចយកមកដាក់ជាការស្រេច! ចំពោះអ្វីដែលត្រូវធ្វើគឺមិនមែនតែប្លកនេះទេគឺយើងមានផែនការជាច្រើនផ្សេងៗទៀត។ យើងនឹងមាន website ផ្លូវការនាពេលឆាប់ៗនេះ។ ប្រញាប់បន្តិចព្រោះជិតដល់ថ្ងែកំណត់ហើយ។

kheavan - ខែ​មីនា 4, 2010

នៅត្រង់ណាមិនឃើញទេ សូមបងសំរួលបច្ចេកទេសម្ដងទៀត។

9. តារារស្មី - ខែ​មីនា 4, 2010

ពិនិត្យឃ្លា មិត្តភក្តិទាំងឡាយណាដែលចង់ចូលរួមជាសមាជិក និងសមាជិកដែលចង់បន្តសមាជិកភាពសូមបំពេញ បែបបទនេះ។ គឺចុចលើពាក្យ នេះទៅ!

10. kheavan - ខែ​មីនា 6, 2010

សូមបងចូលត្រង់នេះដើម្បីទទួលពាក្យពីខ្ញុំ
http://kheavan.wordpress.com/2009/12/15/g/membershipapplication/


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: