jump to navigation

website ផ្លូវការរបស់ក្រុមនាពេលខាងមុន! ខែ​មេសា 26, 2010

Posted by តារារស្មី in Uncategorized.
2 comments

ជាមួយនឹងការអភិវឌ្ឍន៍ខ្លួន និងការជ្រើសរើសសមាជិកសម្រាប់ជំនាន់ថ្មីនេះ ក្រុមជំនាន់គណិតវិទ្យានៃកម្ពុជាបានរៀបចំ website ជាផ្លួវការរបស់ក្រុម www.groupcmg.org ដែលនឹងរចនា និងរៀបចំឲបានតាមស្តង់ដានាពេលឆាប់ៗខាងមុខ។ ដូច្នេះប្រសិនបើសមាជិក ក៏ដូចជាមិត្តណាដែលមានចំណាប់អារម្មណ៍ចង់ចូលរួមការងាររចនានិងសកម្មភាពរបស់website​ នេះសូមធ្វើការទំនាក់ទំនងដោយភ្ជាប់ជាមួយនូវពាក្យសុំជាសមាជិកក្រុម(សម្រាប់អ្នកដែលចង់ចូលរួមក្រុម)៖
Email : info@groupcmg.org
Mobile : +855 12 77 44 09

Advertisements

សៀវភៅ Magic Math មាននៅលើទីផ្សារវិញហើយ! ខែ​មេសា 12, 2010

Posted by តារារស្មី in Uncategorized.
10 comments

ក្រោយពីបាត់មុខពីទីផ្សារក្នុងរយៈពេលដ៏យូរមក សៀវភៅ Magic Math ត្រូវបានបោះពុម្ពជាលើកទី២ ជាមួយនឹងមុខមាត់ថ្មីនិងការកែប្រែខ្លឹមសារមួយចំនួន។ ដូច្នេះសៀវភៅនេះនឹងមាននៅលើទីផ្សារវិញហើយបន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលលោកអ្នកអាចរកជាវបាននៅផ្តុំវិទ្យាល័យបាក់ទូក សាលាជ័យថាវី និងក្នុងពេលឆាប់នៅតាមស្តង់នានា និងបណ្ណាគារផ្សេងៗ។ ខ្ញុំបាទសង្ឃឹមជឿជាក់ថា មិត្តៗ សិស្សានុសិស្សទាំងអស់នឹងបន្តគាំទ្រស្នាដៃនេះ។


ទំនាក់ទំនងជាវដុំ និងចម្ងល់នានា ៖
ទូរស័ព្ទលេខ ៖ 012 77 44 09
Email : group_cmg@yahoo.com

សៀវភៅថ្មីមាននៅលើទីផ្សារហើយ! ខែ​មេសា 7, 2010

Posted by តារារស្មី in Uncategorized.
11 comments

នេះគឺជាសៀវភៅដែលបានរៀបរៀងទី២ បន្ទាប់ពីការរៀបរៀងលើកទី១គឺសៀវភៅ Magic Math។ ការរៀបរៀងទី២នេះជាសៀវភៅ SIMPLY UNIQUE 1 ដែលមានភាពផ្ទុយស្រឡះពីសៀវភៅ Magic Math ព្រោះការរៀបរៀងនេះសម្រាប់សិស្សានុសិស្សគ្រប់កម្រិត និងប្រជាជនទូទៅ ដោយមាន៦មេរៀនសុទ្ធសឹងជាគន្លឹះសំខាន់ៗសម្រាប់ជំនួយដល់សិស្សានុសិស្សក្នុងគណនា និងធ្វើលំហាត់បានលឿនបំផុត។ សង្ឃឹមសិស្សានុសិស្ស និងមជ្ឈដ្ឋានទាំងអស់គាំទ្រ និងផ្តល់ជាមតិយោបល់បន្ថែម។ សូមអរគុណ

សេចក្តីជូនដំណឹង! ខែ​មេសា 1, 2010

Posted by តារារស្មី in Uncategorized.
2 comments

ដូចបានជម្រាបពីមុនៗហើយថា ក្រុមនេះកំពុងធ្វើកំណែទម្រង់រចនាសម្ព័ន្ធជាច្រើន ហើយនៅពេលនេះខ្ញុំសូមជម្រាបជូនដល់សមាជិកក្រុម និងសមាជិកប្លុកទាំងអស់ដែល​បាន និង កំពុងចូលរួមក្នុងសកម្មភាពទាំងអស់របស់ក្រុម ប្រសិនលោកអ្នកចង់បន្តសមាជិកភាព សូមបំពេញពាក្យដែលមាននៅការផ្សព្វផ្សាយកន្លងមក ហើយផ្ញើរមកកាន់ group_cmg@yahoo.com។ យើងខ្ញុំក៏សូមអភ័យទោសផងដែរចំពោះការបំពេញពាក្យជាសមាជិកថ្មីនេះ គឺយើងគ្រាន់តែចង់រៀបចំក្រុមអោយបានល្អ និងចូលរួមក្នុងការសរសេរ Website ផ្លូវការនាពេលឆាប់ខាងមុខនេះ។ ដោយហេតុនេះហើយ យើងសង្ឃឹមថាសមាជិកទាំងអស់និងសហការ។ យើងនឹងឈប់ទទួលពាក្យនៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១០។

បញ្ជាក់ ៖ ប្រសិនបើលោកអ្នកមិនផ្ញើរពាក្យជាសមាជិកអោយបានទាន់ពេលវេលានោះ នោះយើងខ្ញុំនឹងលុបឈ្មោះពីសមាជិករបស់ក្រុម និងការសរសេរប្លុក។ សូមមេត្តាអធ្យាស្រ័យ

ទំនាក់ទំនងបន្ថែម៖
សាំង តារារស្មី
ប្រធានក្រុមជំនាន់គណិតវិទ្យានៃកម្ពុជា
012 774409
group_cmg@yahoo.com