jump to navigation

សូមអបអរសាទរក្រុម IMO 2010! ខែកក្កដា 14, 2010

Posted by តារារស្មី in Uncategorized.
7 comments

ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងបន្ទាប់ពីឃើញលទ្ទផលរបស់ក្រុម IMO កម្ពុជាឆ្នាំនេះ។ លទ្ធផលនេះបង្ហាញឲឃើញពីអនាគតដ៏វិជ្ជមានដែលខ្ញុំក៏ដូចមជ្ឈដ្ឋានសិក្សាទាំងអស់ទន្ទឹមរង់ចាំ។ ការទទួលបានសញ្ញាប័ត្រកិត្តិយសចំនួន ៥ ដែលមានពិន្ទុសរុប ៥៨ ធ្វើឲកម្ពុជាមានចំណាត់ថ្នាក់លេខ ៦៦ ( កើនពី ចំណាត់ថ្នាក់លេខ ៩១ នៅឆ្នាំ ២០០៩ )ក្នុងចំណោមប្រទេសចំនួន ៩៦ដែលចូលរួមក្នុងឆ្នាំនេះ។

លទ្ធផលរបស់ក្រុមកម្ពុជាឆ្នាំ២០១០ គឺ ៖
១. អៀ ប៊ុនថាន ១៤ ពិន្ទុ
២. ជា ពុំសក្ខិណា ១២ ពិន្ទុ
៣. វង្ស វុទ្ធា ១១ ពិន្ទុ
៤. សេង សុដារិទ្ធ ៨ ពិន្ទុ
៥. សុទ្ធ ប៊ុនឈៀង​ ៧ ពិន្ទុ
៦. លី​ ទេពកញ្ញា ៦ ពិន្ទុ

Advertisements

IMO 2010 ចាប់ផ្តើមហើយ! ខែកក្កដា 8, 2010

Posted by តារារស្មី in Uncategorized.
7 comments

ការប្រឡងគណិតវិទ្យាអន្តរជាតិលើកទី ៥១ នៅប្រទេសកាហ្សាក់ស្ថានបានចាប់ផ្តើម ហើយដោយមានការចូលរួមពីប្រតិភូកម្ពុជាចំនួន ៨ នាក់ ( សិស្ស ៦ នាក់ )។ វិញ្ញាសា សម្រាប់ថ្ងៃនីមួយៗគឺ មាន ៣ លំហាត់ដូចរាល់ឆ្នាំដែរ ហើយក៏សង្ឃឹមថាក្រុមកម្ពុជាយើង នឹងទទួលបានលទ្ធផលល្អឆ្នាំនេះ។

វិញ្ញសាថ្ងៃទី ១ និង ទី ២