jump to navigation

For those Math Nuts! ខែ​ឧសភា 5, 2010

Posted by fidele007 in គណិតវិទ្យា, ដំណឺង.
4 comments

ប្រសិន​ជា​លោក​អ្នក​ចង់​ស្វែង​រក​ឯក​សារ​គណិតវិទ្យា​ដើម្បី​ស្រាវជ្រាវ​បន្ថែម តែ​មិន​ដឹង​ជា​ទៅ​រក​កន្លែង​ណា​នោះ ខ្ញុំ​សូម​ណែនាំ​ប្លក​គណិតវិទ្យា​មួយ​គឺ៖ http://mat-av.blogspot.com

ថ្វី​ត្បិត​តែ​ប្លក​នេះ​សរសេរ​ជា​ភាសា​បារាំង​ ប៉ុន្តែ​ឯកសារ​មិន​មែន​សុទ្ធ​តែ​ជា​ភាសា​បារាំង​នោះ​ទេ ពោល​គឺ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ឯក​សារ​អង់គ្លេស។ ប្រសិន​បើ​លោក​អ្នក​ចាប់​អារម្មណ៍ អ្នក​អាច​ចូល​ទៅ ទាញ​យក​ឯកសារ​បាន​ដោយ​សេរី (Free) ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម ហើយ​ថែម​ទាំង​មាន​ចែក​ជា​ Categories សម្រាប់​ឲ្យ​យើង​ជ្រើស​រើស​ទៀត​ផង​ដូច​ជា​ Cálculo mental, Resolução de problemas, Números ជា​ដើម ដែល​សុទ្ធ​តែ​ជា​ឯកសារ​មានអត្ថប្រយោជន៍​សម្រាប់​អ្នក​សិក្សា​គណិតវិទ្យា​ទាំង​ឡាយ។

OEC Annual Selection Test 2009 ខែកក្កដា 24, 2009

Posted by តារារស្មី in ដំណឺង.
2 comments

OEC is a non-profit organization whose mission is to advance the academic development of Cambodia students by disseminating information about foreign educational opportunities, providing assistance in the university application process, enhancing the educational experience, and ultimately building a network of young professionals who will bring social change to the community.

We are inviting the current grade 11, 12 and year 1 students who have high English proficiency to come for the mock TOEFL test to join the Annual OEC Program. This program has been in existence for several years and its aim is to assist the under-privileged but talented Cambodian students to apply for admission and financial aid/scholarship to pursue undergraduate study at elite US universities and colleges. We divide this test into 2 categories as following:

1.For 1st year students,

Test Date: 01 AUGUST 2009
Time: 0800am to 1130am
Venue: Cheythavy Thmei, Room : Kompong Cham

Minimum requirement for High School Diploma : grade C
P.S: Please confirm your attendance by emailing to group_cmg@yahoo.com along with your name, school, level of English and Phone number. No later than 30th July 2009, 12am.

2.For 11th and 12th grade,

Test Date: 09 AUGUST 2009
Time: 0800am to 1130am
Venue: Bak Touk High School

P.S: Please confirm your attendance by emailing to bunleang9@hotmail.com and group_cmg@yahoo.com along with your name, school, level of English and Phone number. No later than 2nd August 2009, 12am.

ត្រូវតែធ្វើកំណែទម្រង់!!! ខែកក្កដា 20, 2009

Posted by តារារស្មី in ដំណឺង.
14 comments

ក្រោយពីបានចូលរួមប្រលងគណិតវិទ្យាអន្តរជាតិចំនួន៣លើកកន្លងមក​ យើងសង្កេតឃើញថាក្រុមកម្ពុជាយើងហាក់ពុំទាន់មានលទ្ធផលគួរអោយកត់សំគាល់​នៅឡើយ ពោលគឺពុំធ្លាប់ទទួលបានមេដាយ១ក្នុងការចូលរួមរយៈពេល៣ឆ្នាំ។​ យោងតាមលទ្ធផលកន្លងមក​ កម្ពុជាបានបញ្ជូនសិស្សអោយចូលរួមចំនួន១៤រូប ដែលក្នុងនោះ យើងធ្លាប់បានទទួលត្រឹមវិញ្ញបនប័ត្រកិត្តិយសចំនួន៤សន្លឹកប៉ុណ្ណោះ។ ជាការពិតណាស់ ការទទួលបាននូវលទ្ធផលបែបនេះក៏អាចចាត់ទុកសមរម្យខ្លះដែរ​ តែទោះជាយ៉ាងណាក៏ដោយ ក៏យើងសង្ឃឹមថានៅឆ្នាំក្រោយៗ កម្ពុជានឹងបើកទំព័រដ៏អស្ចារ្យថ្មីមួយទៀតក្នុងពិភពគណិតវិទ្យាកំរិតពិភពលោកនេះ។​ ទន្ទឹមនឹងនេះដែរ តាំងនាមអោយក្រុមជំនាន់គណិតវិទ្យានៃកម្ពុជា យើងចង់សាកល្បងធ្វើការស្ទាបស្ទង់មតិពីសមាជិក​ ក៏ដូចជាជនរួមជាតិខ្មែរទាំងអស់ដែលស្រលាញ់មុខវិជ្ជាគណិតវិទ្យា និង ចង់​ឃើញកម្ពុជាដែលមានកិត្តិយសលើឆាកអន្តរជាតិ ពីចំនុចដែលកម្ពុជាគួរធ្វើការកែទម្រង់ដើម្បីអាចឈានជើងទៅរកជ័យលាភីនៅថ្ងៃខាងមុខបាន។

លើសពីនេះទៅទៀត យើងក៏ចង់ឆ្លៀតឱកាសនេះសាកសុំមតិយោបល់ ក៏ដូចជាសំណូមពរ​ ពីសមាជិកទាំងអស់ដើម្បីរៀបចំផែនការសំរាប់ក្រុមក្នុងជំហានទី២ផងដែរ ក្រោយពីបានបញ្ចប់ផែនការទី១(ផ្សព្វផ្សាយចំនេះដឹងតាមរយៈវ៉េបសាយ)ដែលអាចចាត់ទុកថាទទួលជោគជ័យ​។ គួរកត់សំគាល់ផងដែរថា ការកំនត់ផែនការសំរាប់ក្រុមនឹងអាចចូលរួមចំនែកក្នុងការអភិវឌ្ឃវិស័យគណិតវិទ្យានៅកម្ពុជាផងដែរ…

សូមមេត្តាចែករំលែកមតិយោបល់ ដើម្បីអភិវឌ្ឍជាតិខ្មែរ….

កម្មវិធីយុវជនឆ្នើម ជំនាន់​ទី​៥ ខែ​មេសា 22, 2009

Posted by ពិសិដ្ឋ in ដំណឺង.
Tags: ,
7 comments
សាំង តារារស្មី

សាំង តារារស្មី

កម្ម​វិធី​យុវជន​ឆ្នើម គឺ​ជា​កម្មវធី​មួយ​ ដែល​ផលិត​ឡើង​ដោយ​បណ្ដាញ​ទូរទស្សន៍​កម្ពុជា ស៊ី ធី អិន ក្នុង​គោល​បំណង​ ឲ្យ​យុវជន​មក​ពី​គ្រប់​បណ្ដា​ខេត្ត​ ក្នុង​ព្រះ​រាជាណាចក្រ ប្រកួត​ប្រជែង​គ្នា​ដើម្បី​ក្លាយ​ជា​ជ័យលាភី ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់ សហរដ្ឋអាមេរិក​។ កម្មវិធី​យុវ​ជនឆ្នើម​ បាន​ធ្វើ​ឡើង​ចំនួន​៤​ឆ្នាំ​មកហើយ ហើយ​ឆ្នាំ​នេះ គឺ​ជា​ជំនាន់​ទី​៥​។ ជំនាន់​គណិត​វិទ្យា​នៃ​កម្ពុជា ពិត​ជា​មាន​កិត្តិ​យសណាស់​ ដែល​លោក សាំង​ តារារស្មី ដែល​​ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត បង្កើត​ជំនាន់​គណិតវិទ្យា​នៃ​កម្ពុជា បាន​ជាប់​កម្ម​វិធី​នេះ ក្នុង​វគ្គជម្រុះ​១៦នាក់​។ សាំង​ តារារស្មី​ ធ្លាប់​ជា​សិស្ស​ពូកែ​ផ្នែក​គណិត​វិទ្យា​ទូទាំង​ប្រទេស​ ធ្លាប់​បាន​​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស សឹង្ហបុរី និង​ធ្លាប់​បាន​ចូល​ប្រឡង​​គណិត​វិទ្យា​អូឡាំព្យាដ លើក​ទី​៤៩ នៅ​ប្រទេស​អេស្ប៉ាញ ក្នុង​ឆ្នាំ២០០៨​ ផង​ដែរ​។

ឈ្មោះ​បេក្ខជន ដែល​បាន​ជាប់​ក្នុង​វគ្គជម្រុះ​១៦នាក់​ដំបូង រួម​មាន៖

  1. គង់ សូរីតា មក​ពីក្រុង​ភ្នំពេញ
  2. គីម សុធាថងឌី មក​ពី​ក្រុង​ភ្នំពេញ (ធ្លាប់​ជា​តួ​អង្គ “កញ្ញា” ក្នុង​ រឿង​រសជាតិជីវិត)
  3. ឃឿន វណ្ណេត មក​ពី​ខេត្ត​កណ្ដាល
  4. ឆែម ពេ មក​ពី​ខេត្ត​សៀមរាប
  5. ឈ ឃុន​វឌ្ឍនា មក​ពី​ក្រុង​ភ្នំពេញ
  6. ថេ សុខា មក​ពី​ក្រុង​ភ្នំពេញ
  7. ទេព សុគន្ធវណ្ណារី មក​ពី​ក្រុងភ្នំពេញ
  8. នៅ សករាជ រស់​នៅ​ក្រុង​ភ្នំពេញ (មក​ពី​ខេត្ត​បន្ទាយ​មានជ័យ​)
  9. ប៉ែន សាស្ដា មក​ពី​ក្រុង​ភ្នំពេញ
  10. ប៊ុត កុសល មក​ពី​ខេត្ត​ស្វាយរៀង
  11. រ័ត្ន និមល មក​ពី​ក្រុង​ភ្នំពេញ
  12. សន ចន្ថា មក​ពីក្រុង​ភ្នំពេញ
  13. សាយ៉ា មូល្លិកា មក​ពី​ក្រុង​ភ្នំពេញ
  14. សាំង តារារស្មី មក​ពី​ក្រុង​ភ្នំពេញ
  15. ហឿង ហ៊ីង មក​ពី​ខេត្ត​សៀមរាប
  16. អួង បូរិន មក​ពី​ក្រុង​ភ្នំពេញ (រស់​នៅ​ក្នុង​វត្ត​ឧណ្ណាលោម) ។

ខ្ញុំ​សូម​បញ្ជាក់​ផងដែរ ប្រសិន​បើ​លោក​អ្នក​ចង់​ទស្សនា ពី​ដំណើរ​ការ​នៃ​ការ​ប្រកួត​ប្រជែង​យុវជន​ឆ្នើម លោក​អ្នក​អាច​ទស្សនា​បាន​តាម​កាល​វិភាគដូច​ខាង​ក្រោម​៖

  • ស្ថានីយ​ទូរទស្សន៍ស៊ី ធី អិន ថ្ងៃ​ពុធ ម៉ោង ៥.៤៥ ដល់ម៉ោង ៦.៤៥ ល្ងាច
  • ស្ថានីយទូរទស្សន៍​ស៊ី ធី អិន ថ្ងៃ​សៅរ៍ ម៉ោង ៧.០០ ដល់​ម៉ោង ៨.០០ ព្រឹក
  • ស្ថានីយ​ទូរទស្សន៍​ម៉ាយធីវី ថ្ងៃអាទិត្យ ម៉ោង ១០.០០ ដល់​ម៉ោង ១១.០០ ព្រឹក ៕

ស្វាគមន៍​សមាជិក​ថ្មី ខែ​មេសា 20, 2009

Posted by ពិសិដ្ឋ in ដំណឺង.
9 comments

ពេល​នេះ ជំនាន់គណិតវិទ្យា​នៃ​កម្ពុជា មាន​កិត្តិយស​សូម​ស្វាគមន៍​ នូវ​សមាជិក​ថ្មី​មួយ​រូប​។ គាត់​មាន​ឈ្មោះ​ថា សេរីបុត្រ សព្វ​ថ្ងៃ​ជា​និស្សិត​ឆ្នាំ​ទីមួយផ្នែក​ខាង ប្រព័ន្ទ​គ្រប់​គ្រង​ព័ត៌មាន នៃ​វិទ្យាល័យ​Setec។

ត​ទៅ​មុខ​ទៀត​សង្ឃឹម​ថា សេរីបុត្រ នឹង​នាំ​មក​នូវ​ចំណេះ​ដឹង​ ក៏​ដូច​ជា​បទ​ពិសោធន៍​ល្អៗ មក​ជូន​សមាជិក​ និង​អ្នក​ទស្សនា​នៅ​ទីនេះ​។ គួរ​កត់​សម្គាល់​ផង​ដែរ​ថា បង​ប្អូន​សិស្ស​និស្សិត​ ទាំង​អស់ ក៏​អាច​ក្លាយ​ជា​សមាជិកមួយ​រូប​នៃ ជំនាន់​គណិតវិទ្យានៃ​កម្ពុជា​ផងដែរ ដោយ​គ្រាន់​តែ​ទាក់​ទង​មក​យើង​ខ្ញុំ​ នៅ​ទីនេះ​។