jump to navigation

បេក្ខជន​កម្ពុជា​ត្រៀម​ប្រលង​គណិតវិទ្យា​អូឡាំព្យាដ​ឆ្នាំ​២០១០ ខែ​ឧសភា 7, 2010

Posted by ពិសិដ្ឋ in Uncategorized.
10 comments
  1. ជា​ ពុំសក្ខិណា
  2. អៀ ប៊ុនថន
  3. សេង សុដារិទ្ធ
  4. សត ប៊ុនឈៀង
  5. វុទ្ធា វង្ស
  6. លី​ ទេពកញ្ញា

ការ​ប្រលង​ នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃទី៧ ទី៨ ខែ​កក្កដា ឆ្នាំ ២០១០ នៅ​ប្រទេស កាហ្សាក់ស្ថាន៕

Advertisements

For those Math Nuts! ខែ​ឧសភា 5, 2010

Posted by Fidele in គណិតវិទ្យា, ដំណឺង.
4 comments

ប្រសិន​ជា​លោក​អ្នក​ចង់​ស្វែង​រក​ឯក​សារ​គណិតវិទ្យា​ដើម្បី​ស្រាវជ្រាវ​បន្ថែម តែ​មិន​ដឹង​ជា​ទៅ​រក​កន្លែង​ណា​នោះ ខ្ញុំ​សូម​ណែនាំ​ប្លក​គណិតវិទ្យា​មួយ​គឺ៖ http://mat-av.blogspot.com

ថ្វី​ត្បិត​តែ​ប្លក​នេះ​សរសេរ​ជា​ភាសា​បារាំង​ ប៉ុន្តែ​ឯកសារ​មិន​មែន​សុទ្ធ​តែ​ជា​ភាសា​បារាំង​នោះ​ទេ ពោល​គឺ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ឯក​សារ​អង់គ្លេស។ ប្រសិន​បើ​លោក​អ្នក​ចាប់​អារម្មណ៍ អ្នក​អាច​ចូល​ទៅ ទាញ​យក​ឯកសារ​បាន​ដោយ​សេរី (Free) ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម ហើយ​ថែម​ទាំង​មាន​ចែក​ជា​ Categories សម្រាប់​ឲ្យ​យើង​ជ្រើស​រើស​ទៀត​ផង​ដូច​ជា​ Cálculo mental, Resolução de problemas, Números ជា​ដើម ដែល​សុទ្ធ​តែ​ជា​ឯកសារ​មានអត្ថប្រយោជន៍​សម្រាប់​អ្នក​សិក្សា​គណិតវិទ្យា​ទាំង​ឡាយ។

Math TOday: Integral ខែ​ឧសភា 3, 2010

Posted by Fidele in គណិតវិទ្យា.
4 comments

Well, nothing’s much today since it’s a holiday. So, why not try a battle of integral? I must tell you, this enemy is strong…or is it?

Calculate the following Integral:

I=\int \ln(\sin{x})dx

Well, have a nice day! 😀

Math TOday ខែ​ឧសភា 2, 2010

Posted by Fidele in គណិតវិទ្យា.
32 comments

\mathfrak{I.} គណនា​លីមីត​ខាង​ក្រោម៖

1) \displaystyle \lim_{x \to 0} \frac{1-cosxcos2xcos3x...cosnx}{{x}^2}

2) \displaystyle \lim_{x \to 1}  \frac{mx^{m+1}-(m+1)x^m+1}{x^{n+1}-x^n-x+1} ដែល m,n \in \mathbb{N^*}

\mathfrak{II.} ប្រូបាប​នៃ​ផលិត​ផល​ខូច​នៅ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​មួយ​គឺ 0.05 ។ ការ​ត្រួត​ពិនិត្យ​នៃ​ការ​បង្កើត​ផលិតផល​បាន​ឲ្យ​ដឹង​ថា៖

– បើ​ផលិត​ផល​នោះ​ល្អ ប្រូបាប​ដែល​គេ​ទទួល​យក​វា​គឺ 0.96

– បើ​ផលិតផល​នោះ​មិន​ល្អ ប្រូបាប​ដែល​គេ​មិន​ទទួល​យក​វា​គឺ 0.98

គេ​ជ្រើស​រើស​ផលិត​ផល​មួយ​ដោយ​ចៃ​ដន្យ​ រួច​គេ​ត្រួត​ពិនិត្យ​វា។ រក​ប្រូបាប៖

1) ដើម្បី​ឲ្យ​មាន​កំហុស​ក្នុង​ការ​ត្រួត​ពិនិត្យ

2) ដើម្បី​ឲ្យ​ផលិតផល​ដែល​គេ​ទទួល​យក​គឺ​ជា​ផលិត​ផល​ខូច។

Okay, enjoy! Have a nice day with Math! 😐 🙂 😀 :mrgreen:

website ផ្លូវការរបស់ក្រុមនាពេលខាងមុន! ខែ​មេសា 26, 2010

Posted by តារារស្មី in Uncategorized.
2 comments

ជាមួយនឹងការអភិវឌ្ឍន៍ខ្លួន និងការជ្រើសរើសសមាជិកសម្រាប់ជំនាន់ថ្មីនេះ ក្រុមជំនាន់គណិតវិទ្យានៃកម្ពុជាបានរៀបចំ website ជាផ្លួវការរបស់ក្រុម www.groupcmg.org ដែលនឹងរចនា និងរៀបចំឲបានតាមស្តង់ដានាពេលឆាប់ៗខាងមុខ។ ដូច្នេះប្រសិនបើសមាជិក ក៏ដូចជាមិត្តណាដែលមានចំណាប់អារម្មណ៍ចង់ចូលរួមការងាររចនានិងសកម្មភាពរបស់website​ នេះសូមធ្វើការទំនាក់ទំនងដោយភ្ជាប់ជាមួយនូវពាក្យសុំជាសមាជិកក្រុម(សម្រាប់អ្នកដែលចង់ចូលរួមក្រុម)៖
Email : info@groupcmg.org
Mobile : +855 12 77 44 09

សៀវភៅ Magic Math មាននៅលើទីផ្សារវិញហើយ! ខែ​មេសា 12, 2010

Posted by តារារស្មី in Uncategorized.
10 comments

ក្រោយពីបាត់មុខពីទីផ្សារក្នុងរយៈពេលដ៏យូរមក សៀវភៅ Magic Math ត្រូវបានបោះពុម្ពជាលើកទី២ ជាមួយនឹងមុខមាត់ថ្មីនិងការកែប្រែខ្លឹមសារមួយចំនួន។ ដូច្នេះសៀវភៅនេះនឹងមាននៅលើទីផ្សារវិញហើយបន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលលោកអ្នកអាចរកជាវបាននៅផ្តុំវិទ្យាល័យបាក់ទូក សាលាជ័យថាវី និងក្នុងពេលឆាប់នៅតាមស្តង់នានា និងបណ្ណាគារផ្សេងៗ។ ខ្ញុំបាទសង្ឃឹមជឿជាក់ថា មិត្តៗ សិស្សានុសិស្សទាំងអស់នឹងបន្តគាំទ្រស្នាដៃនេះ។


ទំនាក់ទំនងជាវដុំ និងចម្ងល់នានា ៖
ទូរស័ព្ទលេខ ៖ 012 77 44 09
Email : group_cmg@yahoo.com

សៀវភៅថ្មីមាននៅលើទីផ្សារហើយ! ខែ​មេសា 7, 2010

Posted by តារារស្មី in Uncategorized.
11 comments

នេះគឺជាសៀវភៅដែលបានរៀបរៀងទី២ បន្ទាប់ពីការរៀបរៀងលើកទី១គឺសៀវភៅ Magic Math។ ការរៀបរៀងទី២នេះជាសៀវភៅ SIMPLY UNIQUE 1 ដែលមានភាពផ្ទុយស្រឡះពីសៀវភៅ Magic Math ព្រោះការរៀបរៀងនេះសម្រាប់សិស្សានុសិស្សគ្រប់កម្រិត និងប្រជាជនទូទៅ ដោយមាន៦មេរៀនសុទ្ធសឹងជាគន្លឹះសំខាន់ៗសម្រាប់ជំនួយដល់សិស្សានុសិស្សក្នុងគណនា និងធ្វើលំហាត់បានលឿនបំផុត។ សង្ឃឹមសិស្សានុសិស្ស និងមជ្ឈដ្ឋានទាំងអស់គាំទ្រ និងផ្តល់ជាមតិយោបល់បន្ថែម។ សូមអរគុណ

សេចក្តីជូនដំណឹង! ខែ​មេសា 1, 2010

Posted by តារារស្មី in Uncategorized.
2 comments

ដូចបានជម្រាបពីមុនៗហើយថា ក្រុមនេះកំពុងធ្វើកំណែទម្រង់រចនាសម្ព័ន្ធជាច្រើន ហើយនៅពេលនេះខ្ញុំសូមជម្រាបជូនដល់សមាជិកក្រុម និងសមាជិកប្លុកទាំងអស់ដែល​បាន និង កំពុងចូលរួមក្នុងសកម្មភាពទាំងអស់របស់ក្រុម ប្រសិនលោកអ្នកចង់បន្តសមាជិកភាព សូមបំពេញពាក្យដែលមាននៅការផ្សព្វផ្សាយកន្លងមក ហើយផ្ញើរមកកាន់ group_cmg@yahoo.com។ យើងខ្ញុំក៏សូមអភ័យទោសផងដែរចំពោះការបំពេញពាក្យជាសមាជិកថ្មីនេះ គឺយើងគ្រាន់តែចង់រៀបចំក្រុមអោយបានល្អ និងចូលរួមក្នុងការសរសេរ Website ផ្លូវការនាពេលឆាប់ខាងមុខនេះ។ ដោយហេតុនេះហើយ យើងសង្ឃឹមថាសមាជិកទាំងអស់និងសហការ។ យើងនឹងឈប់ទទួលពាក្យនៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១០។

បញ្ជាក់ ៖ ប្រសិនបើលោកអ្នកមិនផ្ញើរពាក្យជាសមាជិកអោយបានទាន់ពេលវេលានោះ នោះយើងខ្ញុំនឹងលុបឈ្មោះពីសមាជិករបស់ក្រុម និងការសរសេរប្លុក។ សូមមេត្តាអធ្យាស្រ័យ

ទំនាក់ទំនងបន្ថែម៖
សាំង តារារស្មី
ប្រធានក្រុមជំនាន់គណិតវិទ្យានៃកម្ពុជា
012 774409
group_cmg@yahoo.com

លំហាត់​នព្វន្ត៖ សិស្សពូកែរាជធានី ២០១០ (៤) ខែ​មីនា 15, 2010

Posted by វិចិត្រ in គណិតវិទ្យា.
Tags:
8 comments

ចូរពិនិត្យស្វ៊ីតខាងក្រោម
u_1=1
u_2=3+5
u_3=7+9+11
u_4=13+15+17+19
….
ចូរបង្ហាញថា គ្រប់តួទាំងអស់នៃ {u_n } ជាចំនួនគូប។

ដំនោះ​ស្រាយ​របស់​ខ្ញុំ

លំហាត់​នព្វន្ត៖ សំនួរ​សិស្ស​ពូកែរាជធានី២០១០ ខែ​មីនា 7, 2010

Posted by វិចិត្រ in គណិតវិទ្យា.
2 comments

ស្រាយបញ្ជាក់ថា ចំនួនគត់តូចបំផុតដែលធំជាង \left(\sqrt{3}+1\right)^{4020} ចែកដាច់នឹង 2^{2011}

ដំនោះ​ស្រាយ​របស់​ខ្ញុំ