jump to navigation

កម្មវិធីយុវជនឆ្នើម ជំនាន់​ទី​៥ ខែ​មេសា 22, 2009

Posted by ពិសិដ្ឋ in ដំណឺង.
Tags: ,
7 comments
សាំង តារារស្មី

សាំង តារារស្មី

កម្ម​វិធី​យុវជន​ឆ្នើម គឺ​ជា​កម្មវធី​មួយ​ ដែល​ផលិត​ឡើង​ដោយ​បណ្ដាញ​ទូរទស្សន៍​កម្ពុជា ស៊ី ធី អិន ក្នុង​គោល​បំណង​ ឲ្យ​យុវជន​មក​ពី​គ្រប់​បណ្ដា​ខេត្ត​ ក្នុង​ព្រះ​រាជាណាចក្រ ប្រកួត​ប្រជែង​គ្នា​ដើម្បី​ក្លាយ​ជា​ជ័យលាភី ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់ សហរដ្ឋអាមេរិក​។ កម្មវិធី​យុវ​ជនឆ្នើម​ បាន​ធ្វើ​ឡើង​ចំនួន​៤​ឆ្នាំ​មកហើយ ហើយ​ឆ្នាំ​នេះ គឺ​ជា​ជំនាន់​ទី​៥​។ ជំនាន់​គណិត​វិទ្យា​នៃ​កម្ពុជា ពិត​ជា​មាន​កិត្តិ​យសណាស់​ ដែល​លោក សាំង​ តារារស្មី ដែល​​ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត បង្កើត​ជំនាន់​គណិតវិទ្យា​នៃ​កម្ពុជា បាន​ជាប់​កម្ម​វិធី​នេះ ក្នុង​វគ្គជម្រុះ​១៦នាក់​។ សាំង​ តារារស្មី​ ធ្លាប់​ជា​សិស្ស​ពូកែ​ផ្នែក​គណិត​វិទ្យា​ទូទាំង​ប្រទេស​ ធ្លាប់​បាន​​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស សឹង្ហបុរី និង​ធ្លាប់​បាន​ចូល​ប្រឡង​​គណិត​វិទ្យា​អូឡាំព្យាដ លើក​ទី​៤៩ នៅ​ប្រទេស​អេស្ប៉ាញ ក្នុង​ឆ្នាំ២០០៨​ ផង​ដែរ​។

ឈ្មោះ​បេក្ខជន ដែល​បាន​ជាប់​ក្នុង​វគ្គជម្រុះ​១៦នាក់​ដំបូង រួម​មាន៖

  1. គង់ សូរីតា មក​ពីក្រុង​ភ្នំពេញ
  2. គីម សុធាថងឌី មក​ពី​ក្រុង​ភ្នំពេញ (ធ្លាប់​ជា​តួ​អង្គ “កញ្ញា” ក្នុង​ រឿង​រសជាតិជីវិត)
  3. ឃឿន វណ្ណេត មក​ពី​ខេត្ត​កណ្ដាល
  4. ឆែម ពេ មក​ពី​ខេត្ត​សៀមរាប
  5. ឈ ឃុន​វឌ្ឍនា មក​ពី​ក្រុង​ភ្នំពេញ
  6. ថេ សុខា មក​ពី​ក្រុង​ភ្នំពេញ
  7. ទេព សុគន្ធវណ្ណារី មក​ពី​ក្រុងភ្នំពេញ
  8. នៅ សករាជ រស់​នៅ​ក្រុង​ភ្នំពេញ (មក​ពី​ខេត្ត​បន្ទាយ​មានជ័យ​)
  9. ប៉ែន សាស្ដា មក​ពី​ក្រុង​ភ្នំពេញ
  10. ប៊ុត កុសល មក​ពី​ខេត្ត​ស្វាយរៀង
  11. រ័ត្ន និមល មក​ពី​ក្រុង​ភ្នំពេញ
  12. សន ចន្ថា មក​ពីក្រុង​ភ្នំពេញ
  13. សាយ៉ា មូល្លិកា មក​ពី​ក្រុង​ភ្នំពេញ
  14. សាំង តារារស្មី មក​ពី​ក្រុង​ភ្នំពេញ
  15. ហឿង ហ៊ីង មក​ពី​ខេត្ត​សៀមរាប
  16. អួង បូរិន មក​ពី​ក្រុង​ភ្នំពេញ (រស់​នៅ​ក្នុង​វត្ត​ឧណ្ណាលោម) ។

ខ្ញុំ​សូម​បញ្ជាក់​ផងដែរ ប្រសិន​បើ​លោក​អ្នក​ចង់​ទស្សនា ពី​ដំណើរ​ការ​នៃ​ការ​ប្រកួត​ប្រជែង​យុវជន​ឆ្នើម លោក​អ្នក​អាច​ទស្សនា​បាន​តាម​កាល​វិភាគដូច​ខាង​ក្រោម​៖

  • ស្ថានីយ​ទូរទស្សន៍ស៊ី ធី អិន ថ្ងៃ​ពុធ ម៉ោង ៥.៤៥ ដល់ម៉ោង ៦.៤៥ ល្ងាច
  • ស្ថានីយទូរទស្សន៍​ស៊ី ធី អិន ថ្ងៃ​សៅរ៍ ម៉ោង ៧.០០ ដល់​ម៉ោង ៨.០០ ព្រឹក
  • ស្ថានីយ​ទូរទស្សន៍​ម៉ាយធីវី ថ្ងៃអាទិត្យ ម៉ោង ១០.០០ ដល់​ម៉ោង ១១.០០ ព្រឹក ៕