jump to navigation

វគ្គបំប៉ន និង ពិភាក្សាគណិតវិទ្យា​ ដោយមិនគិតថ្លៃ នឹងបើកនៅពេលឆាប់ៗនេះ! ខែមិថុនា 2, 2010

Posted by តារារស្មី in Uncategorized.
21 comments

កាលពីមុន ក្រុមនេះមានផែនការតែការពិភាក្សាតាមវ៉េបសាយ និងចែករំលែកឯកសារតាម internet ប៉ុណ្ណោះ។ ប៉ុន្តែ យើងសង្កេតឃើញថាការអនុវត្តន៍បែបនេះពុំទាន់គ្រប់គ្រាន់ក្នុងការជួយដល់សមាជិកទាំងអស់ ក៏ដូចជាមិត្តដទៃទៀត យើងសម្រចចិត្តថានឹងបើកវគ្គបំប៉ននិងពិភាក្សាដល់សមាជិកទាំងអស់ដែលមានចំណាប់អារម្មណ៍ដោយមិនគិតថ្លៃ ជារៀងរាល់ចុងសប្តាហ៍ ដែលនឹងចូលរួមណែនាំដោយគណកម្មាធិការគណិតវិទ្យានៃក្រុមជំនាន់គណិតវិទ្យានៃកម្ពុជា។ វគ្គបំប៉ននេះនឹងផ្តោតចំបងលើគណិតវិទ្យាសិស្សពូកែ កម្រិតដំបូង និងមធ្យម។

លក្ខខណ្ឌចូលរួម ៖
ជាសមាជិកក្រុមជំនាន់គណិតវិទ្យានៃកម្ពុជា
ជាសិស្សថ្នាក់ទី ១១ ឬ ១២ ( ឆ្នាំសិក្សា ២០១០-២០១១)
មានឆន្ទុៈក្នុងការរៀនគណិតវិទ្យា

បញ្ជាក់ ៖ ចំពោះមិត្តណាដែលមិនមែនជាសមាជិកក្រុម តែមានចំណាប់អារម្មណ៍ក៏អាចដាក់ពាក្យចូលដែរ តែយើងផ្តល់អាទិភាពដល់សមាជិកជាមុន។

ប្រសិនបើមិត្តទាំងអស់ចង់ចុះឈ្មោះចូលរួមវគ្គនេះ សូមផ្ញើរ ឈ្មោះ សាលា កម្រិតថ្នាក់ លេខទូរស័ព្ទ និងពេលវេលាដែលអាចចូលរួមបាន ( អាចជាថ្ងៃអាទិត្យ ) មកកាន់
Email : info@groupcmg.org រឺ group_cmg@yahoo.com
New website : http://www.groupcmg.org