jump to navigation

ប្រឡង​ជ្រើស​រើស​សិស្ស​ពូកែ​រាជ​ធានី​ភ្នំ​ពេញ​ឆ្នាំ ២០០៩ ខែ​កុម្ភៈ 24, 2009

Posted by fidele007 in គណិតវិទ្យា.
6 comments

ខាង​ក្រោម​នេះ​គឺ​ជា​លំហាត់​ខ្លះៗ​ក្នុង​ការ​ប្រឡង​សិស្ស​ពូកែ​រាជ​ធានី​ភ្នំ​ពេញ​ ដែល​ខ្ញុំ​ដក​ស្រង់​មក៖

  1. រក​សំណល់​នៃ​វិធី​ចែក 2010^{2009} នឹង 13
  2. តាង a_1; a_2; a_3; ... ជា​ស្វ៊ីត​នៃ​ចំនួន​គត់​ដែល​បំពេញ​ទំនាក់​ទំនង a_{n-1} + a_n = 2n ចំពោះ​គ្រប់ n\geq 2 ។ បើ​ a_1 = 100 គណនា a_{2009}
  3. រក​ពហុធា  ដឺ​ក្រេ​ទី៤ ផ្ទៀង​ផ្ទាត់ លក្ខខណ្ឌ​ពីរ ខាង​ក្រោម៖
  • P(0) = 0
  • P(x) - P(x-1) = x(x+1)(2x+1) គ្រប់ x \in \mathbb{R}

(នៅ​មាន​ត)

រក​តួ​ទី​ n ខែ​កុម្ភៈ 21, 2009

Posted by fidele007 in គណិតវិទ្យា.
17 comments

គេ​មាន​ស្វ៊ីត 18; 17; 15; 12; 8; … ចូរ​រក​តួ​ទី n នៃ​ស្វ៊ីត​នេះ។

ប្រឡងគណិតវិទ្យាដោយប្រើកុំព្យូទ័រ ខែ​កុម្ភៈ 10, 2009

Posted by ពិសិដ្ឋ in គណិតវិទ្យា.
3 comments

នេះគឺជាការប្រឡងគណិតវិទ្យាដោយប្រើកុំព្យូទ័រ ដែល​តំរូវ​ឲ្យអ្នកទាំង​អស់​គ្នា​ចុះ​ឈ្មោះ​ ឲ្យ​បាន​មុន​ថ្ងៃទី ១៣ ខែ កុម្ភៈ​។ នៅ​ក្នុង​ការ​ប្រឡងនេះ ទោះ​ជា​លោក​អ្នក​អាយុ​ប៉ុន្មាន​ក៏​ដោយ ប្រសិន​បើ​លោកអ្នក​អាច​ប្រឡង​ជាប់​បាន​ដោយ​ជោគជ័យ នឹង​មាន​ការ​ផ្ដល់​ជា​រង្វាន់​។ លំហាត់​ភាគ​ច្រើន សុទ្ធ​តែ​ត្រូវ​ប្រើប្រាស់​កុំព្យូទ័រ។ លោក​អ្នក​អាច​ស្វែង​រក​បាន​នៅ​ទីនេះ http://felicity.iiit.ac.in/~math/WLogin/Handle.py/Handle?RequestedPage=ArchivesPage

ដើម្បី​ចុះ​ឈ្មោះ​ប្រឡង​ សូម​ចូល​ទៅ​កាន់​ http://felicity.iiit.ac.in/~math/

ដោយ Jupiter

ចំណាំ៖ Jupiter បាន​បង្កើត​ជា​ក្រុម​ផ្ទាល់​ខ្លួន​នៅ​ទីនោះ។ លោក​អ្នក​អាច​ចុះ​ឈ្មោះ ហើយ​ចូល​ជា​ សមាជិក​ជាមួយ Jupicter បាន​៕

តក្ក រឺ​ក៏ អត់? ខែ​កុម្ភៈ 7, 2009

Posted by fidele007 in គណិតវិទ្យា.
2 comments

funny_math_logic1untitled1

រក a និង b ខែ​កុម្ភៈ 7, 2009

Posted by fidele007 in គណិតវិទ្យា.
2 comments

គេ​មាន a និង b ជា​ចំនួន​គត់​វិជ្ជមាន ហើយ​ចំនួន​ទាំង​ពីរ​នេះ​ចែក​មិន​ដាច់​នឹង 10 ។ បើ ab = 10000 ចូរ​រក​ផល​បូក a+b

លំហាត់​សិស្ស​ពូកែថ្នាក់​ទី​៩ ខែ​កុម្ភៈ 7, 2009

Posted by fidele007 in គណិតវិទ្យា.
1 comment so far

ក្មេងប្រុសម្នាក់ឈរលើស្ពានផ្លូវដែកមួយដែលភ្ជាប់ពី A ទៅ B ប្រវែង 3/8 នៃស្ពានពី A ។ វាឮសម្លេងរថភ្លើងដែលបើកក្នុងល្បឿន 100km/h ជិតមកដល់ A ។ បើវារត់ទៅខាង A វានឹងជួបរថភ្លើងនៅត្រង់ A ។ បើវារត់ទៅខាង B រថភ្លើងនឹងបុកវានៅត្រង់ B ។ តើវាត្រូវរត់លឿនដូចម្ដេច? (រកល្បឿនក្មេងប្រុស)

ទស្សនាវដ្ដីគណិតវិទ្យាមកពីប្រទេសហុង កុង ខែ​កុម្ភៈ 3, 2009

Posted by ពិសិដ្ឋ in គណិតវិទ្យា.
1 comment so far

ទស្សនាវដ្ដីមួយ​ដែល​មាន​ឈ្មោះ​ថា Mathematical Excalibur គឺ​ជា​ទស្សនាវដ្ដី​គណិត​វិទ្យា​មួយ ដែល​បាន​បង្កើត​ឡើង​ដោយ​ជន​ជាតិ​ហុង​ កុង​។ ទស្សនាវដ្ដី​នេះ បាន​ចាប់​កំណើត​ឡើង ក្រោយ​ពី​ការ​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ​លើក​ទី​៣៥ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​ហុង​ កុង​។ ទស្សនាវដ្ដី​សរសេរ​ជាពីរ​ភាសា គឺ​ភាសា​អង់គ្លេស និង​ភាសា​ចិន​។ វា​មាន​ប្រភព​មក​ពី សកល​វិទ្យា​វិទ្យាសាស្ត្រ និង​បច្ចេកទេស​នៃ​ប្រទេស​ហុង កុង ដេប៉ាតីម៉ង់គណិតវិទ្យា​។ ទស្សនាវដ្ដីនេះ ​ចេញ​ផ្សាយ​រៀង​រាល់​បី​ខែ​ម្ដង​។
ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ ចង់​ទទួល​បាន​នូវ​ទស្សនាវដ្ដី​នេះ លោក​អ្នក​គ្រាន់​តែ​ផ្ញើ​ជា​ឈ្មោះ អាស័យដ្ឋាន ឈ្មោះសាលា E-mail លេខ​ទូរស័ព្ទ ឬ​Fax ទៅ​កាន់​ក្រុម​អ្នក​និពន្ធ​តែ​ប៉ុណ្ណោះ​។ លោក​អ្នក​ក៏អាច​ជា​លំហាត់​ និង​ដំណោះ​ស្រាយ​ទៅ​ទស្សនាវដ្ដី​នេះ​ផង​ដែរ​។ នេះ​ជា​អាស័យ​ដ្ឋាន​ទស្សនា​វដ្ដី​ http://www.math.ust.hk/excalibur/
លោក​អ្នក​អាច​ទាញ​យក​រាល់​ឯកសារ​ទស្សនាវដ្ដី ថ្មី និង​ចាស់​នៅ​ទីនេះ​បាន​គ្រប់​ពេល​៕