jump to navigation

ទស្សនាវដ្ដីគណិតវិទ្យាមកពីប្រទេសហុង កុង ខែ​កុម្ភៈ 3, 2009

Posted by ពិសិដ្ឋ in គណិតវិទ្យា.
trackback

ទស្សនាវដ្ដីមួយ​ដែល​មាន​ឈ្មោះ​ថា Mathematical Excalibur គឺ​ជា​ទស្សនាវដ្ដី​គណិត​វិទ្យា​មួយ ដែល​បាន​បង្កើត​ឡើង​ដោយ​ជន​ជាតិ​ហុង​ កុង​។ ទស្សនាវដ្ដី​នេះ បាន​ចាប់​កំណើត​ឡើង ក្រោយ​ពី​ការ​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ​លើក​ទី​៣៥ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​ហុង​ កុង​។ ទស្សនាវដ្ដី​សរសេរ​ជាពីរ​ភាសា គឺ​ភាសា​អង់គ្លេស និង​ភាសា​ចិន​។ វា​មាន​ប្រភព​មក​ពី សកល​វិទ្យា​វិទ្យាសាស្ត្រ និង​បច្ចេកទេស​នៃ​ប្រទេស​ហុង កុង ដេប៉ាតីម៉ង់គណិតវិទ្យា​។ ទស្សនាវដ្ដីនេះ ​ចេញ​ផ្សាយ​រៀង​រាល់​បី​ខែ​ម្ដង​។
ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ ចង់​ទទួល​បាន​នូវ​ទស្សនាវដ្ដី​នេះ លោក​អ្នក​គ្រាន់​តែ​ផ្ញើ​ជា​ឈ្មោះ អាស័យដ្ឋាន ឈ្មោះសាលា E-mail លេខ​ទូរស័ព្ទ ឬ​Fax ទៅ​កាន់​ក្រុម​អ្នក​និពន្ធ​តែ​ប៉ុណ្ណោះ​។ លោក​អ្នក​ក៏អាច​ជា​លំហាត់​ និង​ដំណោះ​ស្រាយ​ទៅ​ទស្សនាវដ្ដី​នេះ​ផង​ដែរ​។ នេះ​ជា​អាស័យ​ដ្ឋាន​ទស្សនា​វដ្ដី​ http://www.math.ust.hk/excalibur/
លោក​អ្នក​អាច​ទាញ​យក​រាល់​ឯកសារ​ទស្សនាវដ្ដី ថ្មី និង​ចាស់​នៅ​ទីនេះ​បាន​គ្រប់​ពេល​៕

មតិ»

1. cheang sokong - ខែ​មីនា 11, 2015

អគុណសម្រាបឯកសានឹងដំណឹងទាំងអស់េនះ


បញ្ចេញមតិ