jump to navigation

ការប្រជុំនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះ! ខែ កុម្ភៈ 5, 2010

Posted by តារារស្មី in Uncategorized.
add a comment

សូមមេត្តារួសរាន់ផ្ញើរឈ្មោះមកកាន់ Email របស់ក្រុម ប្រសិនបើអ្នកបំណងចូលរួមការ ប្រជុំកំណែទម្រង់ក្រុមនាថ្ងៃអាទិត្យនេះ ព្រោះកន្លែងមានកំណត់។

សូមអរគុណ!

លំហាត់សិស្ស​ពូកែគណិតវិទ្យា​ថ្នាក់​ទី១២​វិទ្យាល័យ​ឫស្សីកែវ​ ឆ្នាំ ២០០៩-២០១០ ខែ មករា 31, 2010

Posted by ពិសិដ្ឋ in គណិតវិទ្យា.
2 comments

កំណែទម្រង់ក្រុម ខែ មករា 26, 2010

Posted by តារារស្មី in Uncategorized.
15 comments

ជំនាន់គណិតវិទ្យានៃកម្ពុជាគឺជាក្រុមមួយបង្កើតត្រូវបានបង្កើតឡើងនៅខែតុលាឆ្នាំ ២០០៨ដោយការប្រមូលផ្តុំអតីតសិស្សឆ្នើមដែលមានស្នាដៃជាពិសេសលើមុខវិជ្ជា គណិតវិទ្យាក្នុងកម្រិតមធ្យមសិក្សា និងការជ្រើសរើសនិងសិស្សានុសិស្សជំនាន់ ក្រោយៗដែលមានឆន្ទៈក្នុងការសិក្សាក៏ដូចជាចូលរួមអភិវិឌ្ឍសង្គមនាពេលអនាគត។ ការបង្កើតក្រុមនេះមានគោលបំណងចំបងចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា​ តាមរយៈការខិតខំទំនុកបំរុងសិស្សានុសិស្សទាំងអស់ដោយការផ្តល់ជាយុទ្ធសាស្រ្តក្នុងការសិក្សា ឯកសារ និងការបង្ហាត់បង្ហាញផ្សេងៗ ដោយឈរលើមូលដ្ឋានអ្នកចេះច្រើន ណែនាំអ្នកចេះតិច មានន័យថាសមាជិកទាំងអស់មានសិទ្ធិស្មើគ្នាក្នុងការណែនាំអ្នកនាំ អ្នកដទៃទៅតាមអ្វីដែលខ្លួនចេះ។ ឆ្លងតាមកិច្ចដំណើរការអស់រយៈពេលជាងមួយឆ្នាំ ឈរលើគោលការណ៍ជំហានទី១របស់ក្រុម គឺការចែករំលែកចំណេះដឹងតាមប្រព័ន្ធ Internet។ ដោយនេះជាបទពិសោធលើកទី១សម្រាប់ក្រុម ក៏ដូចជាការសាកល្បង យើងខ្ញុំទទួលស្គាល់ថាដំណើរការហាក់ដូចជាមានភាពរអាក់រអួលច្រើនដោយសារការមមាញឹករបស់សមាជិកទាំងអស់ តែទោះជាយ៉ាងណាក៏ដោយ យើងខ្ញុំក៏សូមថ្លែង អំណរគុណដល់សមាជិកទាំងអស់និងអ្នកចូលរួមដទៃទៀតដែលបានខិតខំរួមចំនែកក្នុងការអនុវឌ្ឍគម្រោង។ ជាការពិតណាស់ ក្រុមយើងមិនមែនមានតែជំហានទី១នោះទេ តែយើងនឹងបន្តអភិវិឌ្ឍលើគម្រោងផ្សេងទៀតនាពេលខាងមុខ។
ដោយយល់ឃើញថាចំនួនគណៈកម្មាធិការអចិន្ត្រៃយ៍នៅមានកម្រិតដែលជាមូលហេតុដ៏ចំបងមួយក្នុងការបង្អាក់ដំណើរការរបស់ក្រុម ដូច្នេះខ្ញុំបាទក៏ដូចជាសមាជិកមួយ ចំនួនទៀតបានពិភាក្សាហើយសម្រេចធ្វើកំណែទម្រង់គោលការណ៍មួយចំនួនរបស់ ក្រុមដើម្បីពង្រឹងនិងអភិវឌ្ឍក្រុមនេះអោយកាន់តែប្រសើរ តែជាមួយគ្នានេះដែរ យើងខ្ញុំក៏ត្រូវការការចូលរួមពីអ្នកទាំងអស់គ្នា ( ជាពិសេសអ្នកដែលគិតថាខ្លួនអាចចូល រួមគ្រប់គ្រងក្រុមនេះក្នុងជំហានទី២ រឺមានចំណេះដឹងសមរម្យលើមុខវិជ្ជាផ្សេងៗ ដូចជាគណិតវិទ្យា កុំព្យូទ័រ Webpage Design អក្សរសាស្រ្ត ជាដើម ) ដែលចាប់ អារម្មណ៍នឹងក្រុមនេះ និង មានឆន្ទៈស្ម័គ្រចិត្តចូលរួមក្នុងការបន្តចូលរួមក្នុង គោលការណ៍ជំហានទី២បន្តទៀត។ ហេតុដូច្នេះហើយ យើងគ្រោងនឹងបង្កើតឲមានការ ជួបជុំមួយនៅថ្ងៃអាទិត្យ ទី​ ០៧ ខែកុម្ភៈ ឆ្នាំ ២០១០ វេលាម៉ោង 2pm​ ដល់ 4:30pm នៅផ្ទះលេខ 09 ផ្លូវលេខ205 (ការិយាល័យARP និងS-coolពីមុន) សង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន (ទល់មុខ ភោជនីយដ្ឋានខ្មែរថៃ អូឡាំពិក)។

កម្មវត្ថុនៃការជួបជុំខាងមុខនឹងផ្តោតលើចំនុចចំបងៗមួយចំនួនដូចជា ៖
o ទស្សនវិស័យរបស់ក្រុមរយៈពេលវែង
o គោលការណ៍របស់ក្រុមសម្រាប់ឆ្នាំទី២ ( មិនា ២០១០ ដល់ មិនា ២០១១ )
o កំណែទម្រង់សមាជិកភាព
o ការៀបចំលើគម្រោងជួបជុំប្រចាំ និង សកម្មភាព
o ការជ្រើសរើសសមាជិកអចិន្ត្រៃយ៍ក្នុងស្រុក
o រចនាសម្ព័ន្ធរបស់ក្រុម និង ទំនួលខុសត្រូវរបស់តួនាទីនីមួយៗ
និងចំនុចមួយចំនួនទៀត…

ប្រសិនបើ សមាជិកក៏ដូចជាមិត្តណាមានបំណងចង់ចូលរួមក្នុងការប្រជុំដូចរៀបរាប់ខាងលើ សូមមេត្តាផ្តល់ដំណឹងដល់យើងខ្ញុំជាមុន(ប្រជុំអនុញាតិតែអ្នកដែលបានផ្តល់ពត៌មានជូនមុនប៉ុណ្ណោះ) ដោយប្រាប់ពីឈ្មោះពេញ លេខទូរស័ព្ទ Email មុខរបរ ជំនាញរឺមុខវិជ្ជាដែលអ្នកអាចរួមចំនែកជួយជាមួយក្រុម ម៉ោងដែលអ្នក គិតថាអាចចូលរួមបាន ហើយផ្ញើរទៅកាន់ ៖
Email: group_cmg@yahoo.com រឺ darareaksmeys@yahoo.com រឺក៏ផ្ញើសារទៅកាន់ទូរស័ព្ទលេខ 012 77 44 09

ដោយឡែកចំពោះសមាជិកនៅក្រៅស្រុក​ដែលមានចំណាប់អារម្មណ៍ ក៏អាចផ្ញើរ Email ដូចខាងលើ យើងខ្ញុំនឹងរៀបចំ Report ក៏ដូចជាពត៌មានផ្សេងៗតាមក្រោយ។

សូមអរគុណទុកជាមុនចំពោះការចូលរួមចំនែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។

សាំង​ តារារស្មី
ប្រធានក្រុម ជំនាន់គណិតវិទ្យានៃកម្ពុជា

Limit ខែ ធ្នូ 20, 2009

Posted by Fidele in គណិតវិទ្យា.
8 comments

Solve this limit if you can:

\mathop{\lim}\limits_{x\to 1}\frac{{e^{x^2-1}-2e^{x-1}+1}}{{(x-1)^2}}

កម្មវិធីធរណីមាត្រ​ល្អៗ​សម្រាប់​កុំព្យូទ័រ ខែ ធ្នូ 13, 2009

Posted by ពិសិដ្ឋ in គណិតវិទ្យា.
add a comment

កំសាន្តជាមួយគណិតវិទ្យា! ខែ វិច្ឆិកា 26, 2009

Posted by តារារស្មី in គណិតវិទ្យា.
1 comment so far

១/គណនាផលបូកពហុគុណនៃ១៤ ដែលនៅចន្លោះពី ១០០​ដល់​ ១០០០?
២/តើចំនួនណាដែលធំជាងគេ បើគេអោយយើងសរសេរលេខ១បាន៤ដង?
៣/តើចំនួនគត់ណាដែលតូចជាងគេ បើយើងមានលេខចំនួន២សម្រាប់យកមកសរសេរ?
៤/គេមានលេខ ១​ដល់​៩។​ តើអ្នកអាចសរសេរលេខទាំងនេះឡើងវិញតាមលំដាប់លំដោយ ដោយបន្ថែមតែសញ្ញា + រឺ – ដើម្បីអោយមានលទ្ធផលស្មើ​ ១០០​ បានទេ?

ជួយគិត​ទាំង​អស់គ្នា​ ខែ វិច្ឆិកា 22, 2009

Posted by ពិសិដ្ឋ in គណិតវិទ្យា.
3 comments

រង្វង់​មួយ​មាន​កាំ​ស្មើ 20cm ។ គណនា​ក្រលា​ផ្ទៃ​អតិបរមា​នៃ​ចតុកោណ​ចារឹក​ក្នុង​រង្វង់​នេះ​។

អាំង​តេក្រាល ខែ តុលា 25, 2009

Posted by Fidele in គណិតវិទ្យា.
5 comments

ចូរ​ដោះ​ស្រាយ​អាំងតេក្រាល​ខាង​ក្រោម៖

A=\int\frac{\sqrt{1+x^2}}{x^4}dx

Khmer poem ខែ កញ្ញា 3, 2009

Posted by តារារស្មី in អក្សរសាស្រ្ត.
add a comment

Many books are available here! ខែ សីហា 26, 2009

Posted by តារារស្មី in Uncategorized.
add a comment

Our group library, which used to be available for members only, is now available to everyone for download many great math books. We decided this because we want to increase chances for all Cambodian students to have enough sources to improve their education. Please click here to download