jump to navigation

កំណែទម្រង់ក្រុម ខែមករា 26, 2010

Posted by តារារស្មី in Uncategorized.
trackback

ជំនាន់គណិតវិទ្យានៃកម្ពុជាគឺជាក្រុមមួយបង្កើតត្រូវបានបង្កើតឡើងនៅខែតុលាឆ្នាំ ២០០៨ដោយការប្រមូលផ្តុំអតីតសិស្សឆ្នើមដែលមានស្នាដៃជាពិសេសលើមុខវិជ្ជា គណិតវិទ្យាក្នុងកម្រិតមធ្យមសិក្សា និងការជ្រើសរើសនិងសិស្សានុសិស្សជំនាន់ ក្រោយៗដែលមានឆន្ទៈក្នុងការសិក្សាក៏ដូចជាចូលរួមអភិវិឌ្ឍសង្គមនាពេលអនាគត។ ការបង្កើតក្រុមនេះមានគោលបំណងចំបងចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា​ តាមរយៈការខិតខំទំនុកបំរុងសិស្សានុសិស្សទាំងអស់ដោយការផ្តល់ជាយុទ្ធសាស្រ្តក្នុងការសិក្សា ឯកសារ និងការបង្ហាត់បង្ហាញផ្សេងៗ ដោយឈរលើមូលដ្ឋានអ្នកចេះច្រើន ណែនាំអ្នកចេះតិច មានន័យថាសមាជិកទាំងអស់មានសិទ្ធិស្មើគ្នាក្នុងការណែនាំអ្នកនាំ អ្នកដទៃទៅតាមអ្វីដែលខ្លួនចេះ។ ឆ្លងតាមកិច្ចដំណើរការអស់រយៈពេលជាងមួយឆ្នាំ ឈរលើគោលការណ៍ជំហានទី១របស់ក្រុម គឺការចែករំលែកចំណេះដឹងតាមប្រព័ន្ធ Internet។ ដោយនេះជាបទពិសោធលើកទី១សម្រាប់ក្រុម ក៏ដូចជាការសាកល្បង យើងខ្ញុំទទួលស្គាល់ថាដំណើរការហាក់ដូចជាមានភាពរអាក់រអួលច្រើនដោយសារការមមាញឹករបស់សមាជិកទាំងអស់ តែទោះជាយ៉ាងណាក៏ដោយ យើងខ្ញុំក៏សូមថ្លែង អំណរគុណដល់សមាជិកទាំងអស់និងអ្នកចូលរួមដទៃទៀតដែលបានខិតខំរួមចំនែកក្នុងការអនុវឌ្ឍគម្រោង។ ជាការពិតណាស់ ក្រុមយើងមិនមែនមានតែជំហានទី១នោះទេ តែយើងនឹងបន្តអភិវិឌ្ឍលើគម្រោងផ្សេងទៀតនាពេលខាងមុខ។
ដោយយល់ឃើញថាចំនួនគណៈកម្មាធិការអចិន្ត្រៃយ៍នៅមានកម្រិតដែលជាមូលហេតុដ៏ចំបងមួយក្នុងការបង្អាក់ដំណើរការរបស់ក្រុម ដូច្នេះខ្ញុំបាទក៏ដូចជាសមាជិកមួយ ចំនួនទៀតបានពិភាក្សាហើយសម្រេចធ្វើកំណែទម្រង់គោលការណ៍មួយចំនួនរបស់ ក្រុមដើម្បីពង្រឹងនិងអភិវឌ្ឍក្រុមនេះអោយកាន់តែប្រសើរ តែជាមួយគ្នានេះដែរ យើងខ្ញុំក៏ត្រូវការការចូលរួមពីអ្នកទាំងអស់គ្នា ( ជាពិសេសអ្នកដែលគិតថាខ្លួនអាចចូល រួមគ្រប់គ្រងក្រុមនេះក្នុងជំហានទី២ រឺមានចំណេះដឹងសមរម្យលើមុខវិជ្ជាផ្សេងៗ ដូចជាគណិតវិទ្យា កុំព្យូទ័រ Webpage Design អក្សរសាស្រ្ត ជាដើម ) ដែលចាប់ អារម្មណ៍នឹងក្រុមនេះ និង មានឆន្ទៈស្ម័គ្រចិត្តចូលរួមក្នុងការបន្តចូលរួមក្នុង គោលការណ៍ជំហានទី២បន្តទៀត។ ហេតុដូច្នេះហើយ យើងគ្រោងនឹងបង្កើតឲមានការ ជួបជុំមួយនៅថ្ងៃអាទិត្យ ទី​ ០៧ ខែកុម្ភៈ ឆ្នាំ ២០១០ វេលាម៉ោង 2pm​ ដល់ 4:30pm នៅផ្ទះលេខ 09 ផ្លូវលេខ205 (ការិយាល័យARP និងS-coolពីមុន) សង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន (ទល់មុខ ភោជនីយដ្ឋានខ្មែរថៃ អូឡាំពិក)។

កម្មវត្ថុនៃការជួបជុំខាងមុខនឹងផ្តោតលើចំនុចចំបងៗមួយចំនួនដូចជា ៖
o ទស្សនវិស័យរបស់ក្រុមរយៈពេលវែង
o គោលការណ៍របស់ក្រុមសម្រាប់ឆ្នាំទី២ ( មិនា ២០១០ ដល់ មិនា ២០១១ )
o កំណែទម្រង់សមាជិកភាព
o ការៀបចំលើគម្រោងជួបជុំប្រចាំ និង សកម្មភាព
o ការជ្រើសរើសសមាជិកអចិន្ត្រៃយ៍ក្នុងស្រុក
o រចនាសម្ព័ន្ធរបស់ក្រុម និង ទំនួលខុសត្រូវរបស់តួនាទីនីមួយៗ
និងចំនុចមួយចំនួនទៀត…

ប្រសិនបើ សមាជិកក៏ដូចជាមិត្តណាមានបំណងចង់ចូលរួមក្នុងការប្រជុំដូចរៀបរាប់ខាងលើ សូមមេត្តាផ្តល់ដំណឹងដល់យើងខ្ញុំជាមុន(ប្រជុំអនុញាតិតែអ្នកដែលបានផ្តល់ពត៌មានជូនមុនប៉ុណ្ណោះ) ដោយប្រាប់ពីឈ្មោះពេញ លេខទូរស័ព្ទ Email មុខរបរ ជំនាញរឺមុខវិជ្ជាដែលអ្នកអាចរួមចំនែកជួយជាមួយក្រុម ម៉ោងដែលអ្នក គិតថាអាចចូលរួមបាន ហើយផ្ញើរទៅកាន់ ៖
Email: group_cmg@yahoo.com រឺ darareaksmeys@yahoo.com រឺក៏ផ្ញើសារទៅកាន់ទូរស័ព្ទលេខ 012 77 44 09

ដោយឡែកចំពោះសមាជិកនៅក្រៅស្រុក​ដែលមានចំណាប់អារម្មណ៍ ក៏អាចផ្ញើរ Email ដូចខាងលើ យើងខ្ញុំនឹងរៀបចំ Report ក៏ដូចជាពត៌មានផ្សេងៗតាមក្រោយ។

សូមអរគុណទុកជាមុនចំពោះការចូលរួមចំនែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។

សាំង​ តារារស្មី
ប្រធានក្រុម ជំនាន់គណិតវិទ្យានៃកម្ពុជា

មតិ»

1. ពិសិដ្ឋ - ខែមករា 31, 2010

ខ្ញុំ​សូម​គាំ​ទ្រ​ចំពោះ​ឆន្ទៈ​កំណែ​ទម្រង់​នេះ​។

2. តារារស្មី - ខែមករា 31, 2010

ចុះពិសិដ្ធចង់ចូលរួមដែរទេ?

ពិសិដ្ឋ - ខែ​កុម្ភៈ 6, 2010

ពិត​ជា​ចង់​ហើយ​បង! តែ​មិន​ដឹង​មាន​ពេល​ឬ​អត់​ទេ!

3. phuylai - ខែមករា 31, 2010

ខ្ញុំសុំទៅអោយទឹកបានអត់?

4. វិចិត្រ - ខែ​កុម្ភៈ 1, 2010

ខ្ញុំ​មាន​គំនិត​មួយ

តើ​យើង​អាច​ចូល​រួម​គ្នា​បក​ប្រែ​សៀវភៅ​គណិត​ណា​មួយ​បាន​ទេ?

ដូច​ជា IMO compendium នេះ​ជា​ដើម។ ឧទាហរណ៍ យើង​មាន​គ្នា១០​នាក់ ចែក​ម្នាក់ ៥​វិញ្ញាសា បក​ប្រែតែ​វិញ្ញាសា IMO សិន ទុក short list និង long list នៅ​ពេល​ក្រោយ។ អាច​ទេ?

5. តារារស្មី - ខែ​កុម្ភៈ 1, 2010

ពិតជាបានហើយបង! ខ្ញុំក៏ធ្លាប់បានបកខ្លះដែរ ហើយខ្ញុំគិតថាវាមិនមានបញ្ហា អ្វីទេ។ ចាំដល់ថ្ងៃប្រជុំ ខ្ញុំនឹងលើកពីចំនុចមកពិភាក្សា។ ចុះបងមានគំនិតល្អអ្វី ផ្សេងៗទៀតដែររឺទេ ដើម្បីអោយយើងមានសង្ឃឹមទទួលជោគជ័យក្នុង IMO?

វិចិត្រ - ខែ​កុម្ភៈ 1, 2010

លទ្ធភាព​របស់​ពួក​យើង​គ្មាន​អ្វី​ក្រៅ​ពី​ជួយ​ផ្ដល់​ឯកសារ​ដល់សិស្ស​នោះ​ទេ។ ការ​ផ្សាយ​តាម Internet មាន​តែ​សិស្ស​នៅ​តាម​ទីប្រជុំ​ជន​តែ​ប៉ុណ្ណោះ​ដែល​មាន​លទ្ធភាព​ប្រើ។ ក្នុង​កាលៈ​ទេសៈ​នេះ ការ​ឧបត្ថម្ភ​ជា​សៀវភៅ​ដល់​បណ្ណាល័យ​តាមសាលា​ ជា​មធ្យោបាយ​ល្អ​បំផុត។ ផ្ដល់​តែ​សៀវភៅ​ដើម​មួយ​ក្បាលពីរ​ក្បាល សិស្ស​គេ​ចេះ​កូពី​ត ហើយ។

ក្រៅ​ពី​នេះ​ជា​ការ​ខិត​ខំ​របស់​សិស្ស និង នយោបាយ​ជ្រើស​រើស​សិស្ស​ពូកែ​ទៅ​បណ្ដុះ​បណ្ដាល។ កិច្ចការ​ក្រោយ​នេះ យើង​មិន​អាច​ធ្វើ​បាន​នោះ​ទេ។

6. តារារស្មី - ខែ​កុម្ភៈ 1, 2010

តាមការសាកល្បងចែករំលែកឯកសារដល់សិស្សនេះ ខ្ញុំបានសាកល្បងជាង១ឆ្នាំហើយ។ ខ្ញុំបានចែកតាមខេត្តនានាច្រើនគួរសមដែរ តែភាគច្រើនគឺមើលមិន យល់ ហើយពេលខ្លះលោកអ្នកក៏មើលមិនសូវយល់ដែរ ហើយពូកគាត់បានមក សួរខ្ញុំវិញ និងអោយឯកសារទាំងនោះមកវិញ ដូចនេះការចែករំលែកឯកសារ ខ្ញុំគិតថាមិនអាចជួយដោះស្រាយបាន ទេ។ ខ្ញុំមិនទាន់អាចគិតឃើញវិធីគួរដោះ ស្រាយនៅឡើយ….

7. វិចិត្រ - ខែ​កុម្ភៈ 1, 2010

តែ​គេ​សៀវភៅ​បែបណា​គេ​មើល​យល់​វិញ?
សៀវភៅ​ភាសា​វៀតណាម?

8. តារារស្មី - ខែ​កុម្ភៈ 1, 2010

បើនិយាយពីទុកឯកសារក្នុង Internet ឲ download វិញ មានសិស្សតាមខេត្តជា ច្រើនពុំអាចទទួលបាន​ដោយសារតម្លៃ internet​ និង print ថ្លៃ…

9. តារារស្មី - ខែ​កុម្ភៈ 1, 2010

ចំពោះភាសាវៀតណាមអាចមានសិស្សយល់ច្រើនជាងភាសាអង់គ្លេស សម្រាប់ សិស្សនៅតាមខេត្ត… ពួកគេចង់មើលសៀវភៅជាភាសាខ្មែរទើបអាចងាយ យល់។

10. វិចិត្រ - ខែ​កុម្ភៈ 1, 2010

ហេតុ​អ្វី​ក៏​ពួក​គេ​អាន​សៀវភៅ​ជា​ភាសា​បរទេស​ស្រួល​យល់​ជាង​អាន​ជា​ខ្មែរ?
ប្រហែល​មក​ពី​លំហាត់​ពិបាក​ពេក​ទេ​ដឹង? រឺ​មក​ពី​បច្ចេក​ទេស​​សរសេរ​របស់​យើង​អត់​ល្អ?

11. តារារស្មី - ខែ​កុម្ភៈ 2, 2010

មិនមែនទេ ពួកគេយល់ថាសៀវភៅខ្មែរងាយស្រួលមើលជាង គ្រាន់តែពេលខ្លះ ពួកគេមិនរំពឹងទៅប្រឡង IMO អញ្ចឹងពួកគេរៀនតែកម្រិតស្រាលដើម្បីត្រៀម ប្រឡងទូទាំងប្រទេសប៉ុណ្ណោះ

12. វិចិត្រ - ខែ​កុម្ភៈ 2, 2010

បើ​អញ្ចឹង​គួរ​រក​សៀវភៅ​ផ្សេង​វិញ​អញ្ចឹង។
តែ​លំហាត់​ប្រលង​សិស្ស​ពូកែ​ស្រុក​ខ្មែរ​ឥលូវ​ចាប់​ផ្ដើម​យក​លំហាត់ IMO មក​ដាក់​មួយៗ​ហើយ។

13. តារារស្មី - ខែ​កុម្ភៈ 2, 2010

បាទ មែនហើយដែលលំហាត់ទូទាំងប្រទេសដកស្រង់ចេញពីលំហាត់ IMO តែ ដូចជាគ្មានអ្វីថ្មីទេ គឺយកតែលំហាត់មិនដឹងតាំងពីជំនាន់ណាមកដាក់។ និយាយ តាមត្រង់ ពេលដែលខ្ញុំរៀនក៏ពិបាកណាស់ដែរ ព្រោះថាការត្រៀម IMO និង ទូ ទាំងប្រទេសគឺខុសគ្នាស្រឡះ។ ខ្ញុំមើលសៀវភៅជាច្រើនដើម្បីត្រៀមប្រឡង IMO ដែលវិធីមួយចំនួនធំពុំអាចយកមកធ្វើនៅការក្នុងការប្រឡងទូទាំងប្រទេស បានទេ។ តែដល់ពេលត្រៀមទូទាំងវិញគឺគ្រាន់តែមើលលំហាត់ចាស់ៗគឺគ្រប់ គ្រាន់ហើយ។


ទំលាក់ មួយចំលើយតប ទៅ វិចិត្រ បោះ​បង់​ការ​ឆ្លើយ​តប